ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន និង​ប្រទេស​មហាអំណាច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន និង​ប្រទេស​មហាអំណាច​មួយ​ចំនួន ។ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន និង​ប្រទេស​មហាអំណាច​មួយ​ចំនួន ។ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​០៥ វិច្ឆិកា​នេះ​ថា​«​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​បាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ជាទី​មោ​ទ​នៈ​បំផុត ។

សម្តេច​បន្ត​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ទីក្រុង​បាងកក​បាន​ផ្តល់​ឱកាស​អោយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​ពិភាក្សា​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​រួម​គ្នា ដើម្បី​រក​ផលប្រយោជន៍​រួម​សម្រាប់​សហ​គម​អាស៊ាន​ទាំងមូល និង​សម្រាប់​ពិភពលោក​ផង​ដែរ ជា​ពិសេស​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន​ជា​ច្រើន​ដូច​ជា ចិន ឥណ្ឌា រុ​ស្សី អា​មេ​រិ​ក កូរ៉េ ជប៉ុន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ស្ថេ​រ​ភាព សន្តិភាព និង​វិបុលភាព​ប្រកបដោយ​ចីរភាព ។

សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៦ គឺ​នឹង​ធ្វើ​នៅ​ប្រទេស​វៀតណាម​វិញ​ម្តង ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​លើក​ឡើង​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​នឹង​ចូល​មក​ដល់ ហើយនឹង​បន្ត​ដល់​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១២​វិច្ឆិកា ។ សម្តេច​ក៏​សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា ហើយ​សូម​ត្រៀម​អំបុក , ចេកទុំ​, ដូងខ្ចី​.. ដើម្បី​យើង​ទទួលទាន​អំបុក​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ក្នុង​បរិយាកាស​សប្បាយ​រីករាយ «​អំបុក​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​» ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​, សេចក្តីចម្រើន និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ