ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អនុម័ត​សេចក្តីព្រាងច្បាប់​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ចិន​ស្តី​ពី​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា និង​កិបកេង​បន្លំ​ពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​គ្នា​រវាង​ខាងរ​ដ្ឋា​ភិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ ការ​អនុម័ត​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​៣…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​គ្នា​រវាង​ខាងរ​ដ្ឋា​ភិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។

ការ​អនុម័ត​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ ដោយ​មាន​សមាជិក​រដ្ឋសភា​១១០​អនុម័ត​យល់ព្រម ។

លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា យោង​តាម​សំណើសុំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ជាមួយ​កម្ពុជា​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន និង​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អាច​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​នេះ​ដូច​ជា ការ​ទាក់ទាញ និង​សម្រួលការ​វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​ការ​កិបកេង​បន្លំ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ ជាតិ និង​អន្តរជាតិ កម្ពុជា​បាន​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ខាងលើ​ជាមួយ​ហុងកុង ចាប់តាំងពី​ពាក់កណ្តាល ឆ្នាំ​២០១៧ រហូត​បាន​បញ្ចប់​ជា​ស្ថាពរ និង​ចុះហត្ថលេខា​រួចរាល់​នា​ពេល​ថ្មី​ៗ​នេះ ។

លោក​បន្ត​ថា តាម​ស្តង់ដា​អន្តរជាតិ​មាន​គំរូ​កិច្ចព្រមព្រៀង​ពីរ​ធំ​ៗ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អង្គការសហប្រជាជាតិ ។ តម្រូវ​របស់​អង្គការ សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន អត្ត​ប្រយោជន៍​ច្រើន​ចំពោះ​ប្រទេស អភិវឌ្ឍន៍ ដោយឡែក​តម្រូវ​របស់​អង្គការសហប្រជាជាតិ​ផ្តល់​នូវ​តុល្យភាព​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ការ​បែងចែក​សិទ្ធិ​យកពន្ធ ។

លោក​បន្ថែម​ថា កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ ប្រាក់​ចំណូល គឺជា​ការ​បែងចែក​សិទ្ធិ ក្នុង​ការ​យកពន្ធ​រវាង​គូភាគី​នៃ​ប្រទេស​ជា​ហត្ថលេខី ដែល​ម្ខាង​អាច​កម្រិត​ផ្នែក​ខ្លះ នៃ​ការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​ស្តី​ពី​ពន្ធដារ ហើយ​នៅ​ក្នុង​ណា​ក់​កាល​នៃ​ការ​អនុវត្ត​ដំបូង​អាច​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ចំណូល​ពន្ធ​របស់​ប្រទេស​ប្រភព​ដោយសារ​ការ​កាត់​បន្ថយ​អត្រាពន្ធ​កាត់​ទុក​ដែល​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន និង​ការ​បែងចែក​សិទ្ធិ​យកពន្ធ​លើ​ប្រភេទ​ប្រាក់​ចំណូល​មួយ​ចំនួន​ឱ្យទៅ​ប្រទេស​និវាសនដ្ឋាន​តែ​ម្ខាង​ទៀត​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ជា​ការ​ប៉ះប៉ូវ​វិញ​ដល់​ប្រទេស​ជា​ហត្ថលេខី

ដូច​ជា​៖ ១. ការ​ទាក់ទាញ និង​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ ដោយសារ​ការ​ផ្តល់​នូវ​ភាព​ច្បាស់លាស់ តម្លាភាព និង​គ្មាន​ការ​រើសអើង​ក្នុង​វិស័យ​ពន្ធដារ ២ . កំណើន​មូលដ្ឋាន​ពន្ធ ៣. លំហូរ​មូលធន​ដោយសារ​ភាព​ទាក់ទាញ​នៃ​អត្រាពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់ និង​ភាគលាភ ៤. ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ជំនាញ​ពី​បរទេស​តាម​រយៈ​បទ​ប្បញ្ញត្តិ​ស្តី​ពី​សេវា​បច្ចេកទេស​និង​សួយ​សារ ៥ . ការ​ការពារ​និវាស​ន​ជន​កម្ពុជា​ដែល​ជា​វិនិយោគិន​នៅ​បរទេស និង​៦. ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ពន្ធដារ ជា​ពិសេស​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ការ​កិបកេង​បន្លំ​ពន្ធ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​របស់​អ្នក​ជាប់ពន្ធ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ