ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ថា​លោក Mark Zuckerberg ទទួល​មនុស្ស​បែប​ណា​មក​ធ្វើការ​ជាមួយ​លោក ?

4 ឆ្នាំ មុន

បរទេស ៖ លោក​ម៉ាក ហ្សា​ក់​កា​ប៊ឺ​ក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook តែងតែ​គោរព​តាម​ច្បាប់​មួយ​ពេល​ដែល​ជ្រើស​បុគ្គលិក​សម្រាប់​ក្រុមហ៊ុន​លោក​។…

បរទេស ៖ លោក​ម៉ាក ហ្សា​ក់​កា​ប៊ឺ​ក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook តែងតែ​គោរព​តាម​ច្បាប់​មួយ​ពេល​ដែល​ជ្រើស​បុគ្គលិក​សម្រាប់​ក្រុមហ៊ុន​លោក​។ លោក​បាន​ចែករំលែក​មក​ថា មនុស្ស​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​លោក​តែងតែ​ជា​មនុស្ស​ដែល​លោក​ចង់​ធ្វើការ​ឲ្យ​។

ប្រាកដ​ណាស់ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ជា​ទូទៅ​តែងតែមាន​កិច្ចការ​ត្រូវ​បំពេញ​ច្រើន​ជាង​បុគ្គលិក​ធម្មតា ប៉ុន្តែ​លោកនាយក​ប្រតិបត្តិ​ខាងលើ​នេះ​បាន​និយាយ​ថា​ម្ចាស់​អាជីវកម្ម​មិន​គួរ​សម្រេចចិត្ត​ជ្រើស​បុគ្គលិក​ដោយ​ទាន់ហន់​ទេ​។ លោក​បាន​បន្ត​ថា ក្នុង​រយៈពេល​វែង អ្នក​នឹង​ទទួល​បាន​កិច្ចការ​ល្អ​ប្រសើរ​ប្រសិនបើ​អ្នក​រកបាន​មនុស្ស​ដែល​ពិតជា​មាន​សមត្ថភាព​ខ្ពស់​ពិតមែន​។

អ្នកស្រី សឺ​រី សាន​បឺ​ក (Sheryl Sandberg) គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​លោក​ហ្សា​ក់​កា​បឺ​ក​អះអាង​ថា​លោក​នឹង​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើការ​ឲ្យ​អ្នកស្រី​។ លោក​បាន​បន្ត​ទៀត​ថា បុគ្គល​ដែល​ជះ​ឥទ្ធិពល​ដល់​ជីវិត​លោក​ច្រើន​ជាងគេ​គឺ​មិត្ត​រួមការ​ងារ​ដែល​លោក​ជួប​ជា​រៀងរាល់ថ្ងៃ​។ ហើយ​ប្រាកដ​ណាស់ ការ​ទាក់ទាញ​បុគ្គលិក​ក៏​មាន​សារៈសំខាន់​ស្មើ​ការ​ជ្រើសរើស​ដែរ​។ គន្លឹះ​សំខាន់​ក្នុង​ការ​ទាក់ទាញ​មនុស្ស​ដែល​មាន​សមត្ថភាព​សម្រាប់​លោក​ហ្សា​ក់​កា​បឺ​ក​គឺ​ភាព​ស្មោះត្រង់​ទាក់ទិន​នឹង​អ្វី​ដែល​អ្នក​ជឿ​និង​គាំទ្រ​។ ឧទាហរណ៍​ដូច​ជា Facebook ដែល​មាន​បេសកកម្ម​ក្នុង​កា​រត​ភ្ជាប់​ពិភពលោក​ជាដើម​។

ចុង​ក្រោយ លោក ហ្សា​ក់​កា​បឺ​ក ក៏​បាន​បន្ថែម​យោបល់​ទាក់ទិន​នឹង​ការ​ចាត់ចែង​ការងារ​ដែរ​។ លោក​ជា​មនុស្ស​បត់បែន​ពេល​ដែល​គ្រប់គ្រង​មនុស្ស ហើយ​លោក​បាន​បកស្រាយ​ថា “​បុគ្គលិក​ត្រូវការ​សមត្ថភាព​ក្នុង​ការ​ប្រើ​គំនិត​ច្នៃប្រឌិត និង​សមត្ថភាព​ពេញលេញ​របស់​ពួក​គេ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​មិន​អាច​ជះ​ឥទ្ធិពល​បាន​ច្រើន​លើ​ពិភពលោក​ទេ ហើយ​ពួក​គេ​នឹង​ចង់​ធ្វើ​អ្វី​ផ្សេង​។​”

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​តែងតែ​ព្យាយាម​រក្សា​ក្រុមការងារ​មួយ និង​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន​តាម​សមត្ថភាព​របស់​ខ្លួន​។ Facebook បម្រើ​មនុស្ស​ច្រើន​ជាង ១​ប៊ី​លាន​នាក់​ទៅ​ទៀត​ជុំវិញ​ពិភពលោក តែ​ពឹងផ្អែក​លើ​ក្រុមការងារ​តិច​ជាង ១០,០០០​នាក់​ទៅ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ