ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឲ្យ​កាន់តែ​អ្នក​ឆ្លាត​វៃ​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ពាក់ព័ន្ធ​នឹង​លុយ

4 ឆ្នាំ មុន

បរទេស ៖ ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍ ឬ​ហៅ​ថា Emotional Intelligence គឺជា​សមត្ថភាព​ក្នុង​ការ​ដឹង យល់ និង​គ្រប់គ្រង​អារម្មណ៍​ផ្ទាល់ខ្លួន ព្រមទាំង​ទទួលស្គាល់…

បរទេស ៖ ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍ ឬ​ហៅ​ថា Emotional Intelligence គឺជា​សមត្ថភាព​ក្នុង​ការ​ដឹង យល់ និង​គ្រប់គ្រង​អារម្មណ៍​ផ្ទាល់ខ្លួន ព្រមទាំង​ទទួលស្គាល់ យល់​ដឹង និង​អាច​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ដទៃ​។

យោង​តាម​លោក ច​ន គ្រី​ស​ស្ទៀ​ន​សាន់ (John Christianson) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Highland Private Wealth Management Inc. ព្រមទាំង​អ្នកនិពន្ធ​សៀវភៅ The Wealth Creator’s Playbook បាន​ឲ្យ​ដឹង​ថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ក្នុង​ការ​ពិចារណា​ពី​និយម​ន័យ​នៃ​ពាក្យ​ថា​ភាព​ជោគជ័យ និង​យល់​ដឹង​បន្ថែម​ពី​ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍​ទាក់ទិន​នឹង​ប្រធានបទ​លុយ​។

លោក​បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ចាប់ផ្តើម​ដោយ​សួរ​ខ្លួនឯង​ថា តើ​លុយ​ដើរតួ​អ្វីខ្លះ​ក្នុងផ្ទះ​របស់​អ្នក​តាំងពី​ពេល​អ្នក​នៅ​ក្មេង? តើ​មេរៀន​អ្វីខ្លះ​ដែល​ឪពុក​ម្តាយ​របស់​អ្នក​បង្រៀន​អ្នក​ទាក់ទិន​នឹង​លុយ? តើ​បទ​ពិសោធន៍​ទាំងនោះ​បាន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍ និង​បទ​ពិសោធន៍​របស់​អ្នក​ទាក់ទិន​នឹង​លុយ​យ៉ាងដូចម្តេច​ពេល​ដែល​ធំ​ពេញវ័យ? អារម្មណ៍ ឬ​ទស្សនៈ​ដែល​អ្នកមាន​លើ​លុយ​អាស្រ័យ​ទៅ​លើ​ការ​ចង​ចាំ​ពី​ពេល​អ្នក​នៅ​តូច​ៗ ហើយ​ពេល​ខ្លះ​អ្នក​ដែល​ជួបនឹង​បញ្ហា​លុយ​ភាគច្រើន​គឺ​មក​ពី​អតីត​កាលដែល​បាន​ជះ​ឥទ្ធិពល​លើ ។

ការ​ស្គាល់​ខ្លួន​កាន់តែ​ច្បាស់​ដើម្បី​ដឹង​ពី​ការ​លុយ និង​អារម្មណ៍​របស់​អ្នក​លើ​លុយ​ជះ​ឥទ្ធិពល​លើ​បទ​ពិសោធន៍​របស់​អ្នក អ្នក​នឹង​អាច​ចាប់ផ្តើម​យល់​ដឹង​ពី​ការ​ឆ្លើយ​តប​ផ្សេង​ៗ​ពេល​ដែល​អ្នក​ជួបនឹង​បញ្ហា​ដូច​ជា​ការ​ព្រួយបារម្ភ អារម្មណ៍​ខុសឆ្គង និង​ការ​ច្រណែនឈ្នានីស​អ្នក​ដទៃ​ជាដើម​។ លើស​ពី​នេះ​ទៅ​ទៀត ការ​យល់​ដឹង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​អារម្មណ៍​ដែល​មិនល្អ​ទាំងនោះ​។

ពេល​ដែល​អ្នក​យល់​ដឹង​បន្ថែម​ពី​អតីតកាល​របស់​អ្នក​ហើយ អ្នក​អាច​ចែករំលែក​វា​បានជា​មួយ​នៃ​ដៃគូ ឬ​មិត្តភក្តិ​ដែល​អ្នក​ទុកចិត្ត រួច​ស្វែងរក​ចំណុច​ដែល​តែង​បង្ក​ជា​បញ្ហា​ដល់​អ្នក និង​ឧស្សាហ៍​រំលឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជៀសវាង​បញ្ហា​ទាំងនោះ​ទៀត​។ ឧទាហរណ៍​ដូច​ជា​ការ​មើលឃើញ​មិត្តភក្តិ​ជោគជ័យ​ដាក់​សម្ពាធ​ឲ្យ​អ្នក​ខិតខំ​រក​លុយ​ទាំង​មិន​ចូល​ដំណេក​ឬ​ទទួលទាន​អាហារ​អាច​ត្រូវ​បាន​ជៀសវាង​បាន​ប្រសិនបើ​ដៃគូ ឬ​មិត្តភក្តិ​របស់​អ្នក​ជួយ​រំលឹក​។ គោលដៅ​នៃ​ការ​បង្កើន​ភាព​ឆ្លាត​វៃ​ផ្លូវចិត្ត​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​និង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ប្រសើរ​ឡើង​រហូត​ជួយ​ដល់​ការ​ធ្វើការ​សម្រេចចិត្ត​លើ​រឿង​លុយ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ