ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អាស៊ាន​ពិភាក្សា​លើ​បញ្ហា​វិស័យ​សុខាភិបាល និង​ការ​ប្រែប្រួល​អាកាសធាតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​អាស៊ាន និង​ប្រទេស​បូក​បី​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​នានា​ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​សុខាភិបាល បញ្ហា​ជំងឺឆ្លង បម្រែបម្រួល​អាកាសធាតុ ។ ការ​ពិភាក្សា​គ្នា​ធ្វើ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន…

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​អាស៊ាន និង​ប្រទេស​បូក​បី​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​នានា​ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​សុខាភិបាល បញ្ហា​ជំងឺឆ្លង បម្រែបម្រួល​អាកាសធាតុ ។ ការ​ពិភាក្សា​គ្នា​ធ្វើ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ និង​សន្និបាត​អ៊ី​ម​ផែ​ក ព្រះរាជាណាចក្រ​ថៃ នា​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា​នេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​នេះ គឺ​មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅ​លើ​របៀប​វារ​:​ដែល​បាន​គ្រោងទុក ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​មេដឹកនាំ​អាស៊ាន​បាន​ស្តាប់​នូវ​របាយការណ៍​លើក​ឡើង​ពី​ប្រមុខ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​បូក​បី ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម​នានា និង​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ​នៃ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​យូរអង្វែង​រវាង​ប្រទេស​អាស៊ាន ជាមួយនឹង​ប្រទេស​បូក​បី ។

មេដឹកនាំ​អាស៊ាន និង​ប្រទេស​បូក​បី​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​នានា ដែល​ទាក់ទិន​ទៅ និង​វិស័យ​សុខាភិបាល បញ្ហា​ជំងឺឆ្លង បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ៗ ដែល​មេដឹកនាំ​ទាំងអស់ មានការ​យកចិត្តទុកដាក់​ដូច​គ្នា ។ ដូច​គ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ាន​ដែរ​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​បទ​អន្តរាគមន៍​ទៅ​កាន់​ប្រទេស​បូក​បី​ថា កម្ពុជា​ឥឡូវនេះ គឺជា​វេលា​ដ៏​ចំ​បាច់​សម្រាប់​ការ​បញ្ចប់​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៃ​សេដ្ឋកិច្ច​តំបន់ ដើម្បី​បន្ត​ជំរុញ​គាំទ្រ​ការ​ធ្វើ ពាណិជ្ជកម្ម​សេរី​ដ៏​មាន​សារសំខាន់​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច​ពិភពលោក ។

សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ដល់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​បូក​បី បង្កើន​ការ​យកចិត្តទុកដាក់ លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ ពិសេស​តាម​រយៈ​ការ​ចែករំលែក​បទ​ពិសោធន៍​ជំនាញ ចំណេះដឹង និង​សកម្មភាព​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស ដល់​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​ត្រូវការ​នូវ​ការ​ពង្រឹងសមត្ថភាព​លើ​វិស័យ​នេះ ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ មេដឹកនាំ​ទាំងអស់​បាន​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ដែល​ប្រទេស​អាស៊ាន និង​ប្រទេស​បូក​បី សម្រេច​បាន​ក្នុង​រយ​:​ជាង​២០​ឆ្នាំ​កន្លង​ទៅ ពិសេស​ការ​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន​ជាមួយនឹង​ប្រទេស​បូក​បី ក្នុង​នោះ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ប្រទេស​បូក​បី​បាន​កើនឡើង​ដល់​៨០៧,៣ ប៊ី​លាន​ដុល្លា​អា​មេ​រិ​ក ស្មើ​និង​៣១,៦​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន ។

ក្នុង​ឆ្នាំ​ដដែល​នោះ​ដែរ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស ហូរ​ចូល​ប្រទេស​បូក​បី និង​ចូល​អាស៊ាន ឡើង​ដល់​២៩,៩ ប៊ី​លាន​ដុល្លា ស្មើ​និង​២១,៨​ភាគរយ នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​អាស៊ាន ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​បូក​បី លើក​ទី​២២​នេះ មេដឹកនាំ​អាស៊ាន និង​ប្រទេស​បូក​បី បាន​ឈាន​ទៅ​ចេញ​សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២២ អនុម័ត​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី ស្តី​ពី​កា​រត​ភ្ជាប់​គំនិត​ផ្តួចផ្តើម​កា​រត​ភ្ជាប់ ។

ជាមួយ​គ្នា​នេះ​មេដឹកនាំ​ទាំងអស់​ក៏​បាន​ធ្វើការ​កត់សម្គាល់​របាយការណ៍​វឌ្ឍនភាព​ស្តី​ពី​ការ​អនុវត្ត​ផែនការ​ការងារ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​បូក​បី (២០១៨-២០២២) កត់សម្គាល់​អនុស្សា​រណៈ​លេខ ១៦ នៃ​បណ្តា​ក្រុម​អ្នកវិភាគ​អាស៊ី​បូព៌ា និង​កត់សម្គាល់​របាយការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧ និង​ឯកសារ​គោលនយោបាយ​របស់​ការិយាល័យ​អាស៊ាន​បូក​បី ស្តី​ពី​ការ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ