ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈរកនាងមិនទាន់ឃើញ ប្តីអះអាង​ថា​សង្ស័យប្រពន្ធ​រត់​តាម​ប្រុសថ្មី​បាត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា គិត​មកដល់​​ត្រឹម​វេលាម៉ោង​​៣​និង​១០នាទីរសៀលថ្ងៃទី​​​​​៤ វិច្ឆិកា ​ករណីបាត់ខ្លួន​កូនប្រសាស្រី​ម្នាក់​ ​ត្រូវ​បាន​ប្តី និង​ក្រុមគ្រួសារ​អះអាង​ថា​រកមិនទាន់​ឃើញ​នៅឡើយទេ ​។ គួររំលឹក​ថា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា គិត​មកដល់​​ត្រឹម​វេលាម៉ោង​​៣​និង​១០នាទីរសៀលថ្ងៃទី​​​​​៤ វិច្ឆិកា ​ករណីបាត់ខ្លួន​កូនប្រសាស្រី​ម្នាក់​ ​ត្រូវ​បាន​ប្តី និង​ក្រុមគ្រួសារ​អះអាង​ថា​រកមិនទាន់​ឃើញ​នៅឡើយទេ ​។ គួររំលឹក​ថា ឪពុកក្មេក​កាន់​រូបថត​កូនប្រសា​ស្រី​ដើរ​រក​តាម​គ្រូទាយ ក្រោយ​ទើប​រៀប​ការ​ថ្មីថ្មោង

តាម​ប្រភពពី​​​បុរសជា​ប្តី​ដែល​​​​អះ​អាងប្រាប់​តាម​រយៈ​ទូរស័ព្ទ​បានឱ្យ​ដឹង​​ថា គាត់មានការ​​សង្ស័យថា ​ប្រហែល​​ជា​​ស្ត្រី​ជា​ប្រពន្ធអាច​រត់​តាម​ប្រុសថ្មី​​បាត់ទៅហើយ​ ពីព្រោះ​សម្ភារៈ រួម​មាន​ខោ​អាវ​ល្អៗ និង​កាបូប ត្រូវបាន​ស្ត្រីជា​ប្រពន្ធប្រមូល​យក​ទៅអស់​ផងដែរ ។ ទោះបីជា​យ៉ាងណា គាត់​មិនអស់​ចិត្ត​នោះទេ ព្រោះ​ស្ត្រីជា​ប្រពន្ធ​បានស្រឡាញ់​គាត់​ខ្លាំងណាស់​ ​។

តាម​ប្រភពពីបុរសជា​ប្តីបាន​​​អះអាង​ប្រាប់​តាមទូរស័ព្ទ​បន្ត​ទៀត​ថា គាត់​បាន​ស្វះស្វែងដើររក​​ប្រពន្ធ និង​ស៊ើបសួរ​​តាមរយៈ​មិត្តភក្តិអស់ហើយ គឺអត់មានទទួលបាន​​​ដំណឹង​​អ្វី​ពីស្ត្រីជា​ប្រពន្ធឡើយ ។

បន្ទាប់ពី​ប្រាប់​តាម​រយៈទូរស័ព្ទ​រួច បុរស​ជា​ប្តី ព្រមទាំង​ក្រុមគ្រួសារ​​ក៏បានធ្វើ​ដំណើរត្រឡប​់​ទៅស្រុកកំណើត​វិញផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ