មិន​ដូច​សន្យា​លោក​បូ​រី​សច​ន​សុ​ន ​សុំ​ទោស


ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន កាលពី​ថ្ងៃ​ទី​៣​វិច្ឆិកា បាន​សុំ​ទោស​ដែល​ពុំ​អាច​អនុវត្ត​BREXIT​បាន​ដូច​ការ​សន្យា​របស់​លោក​ត្រឹម​ថ្ងៃ​ទី​៣១​តុលា​។

នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​ថ្ងៃ​ទី​១២​ធ្នូ ដោយ​លោក​សង្ឃឹមថា​លោក​អាច​ដណ្ដើម​បាន​វិញ​សំឡេង​ភាគច្រើន​ក្នុង​សភា​។ ឡើង​កាន់​​អំណាច​ពី​ខែកក្កដា​មក ដោយ​សន្យា​អនុវត្ត​BREXIT​ត្រឹម​ដំណាច់​ខែតុលា លោក​បូ​រី​សច​ន​សុ​ន​ធ្លាប់​សច្ចា​ថា លោក​សុខចិត្ត​ស្លាប់​នៅ​បាត​រណ្ដៅ​ជា​ជាង​ស្នើ​ឲ្យ​មានការ​ពន្យារពេល​BREXIT​ជា​លើក​ទី​៣​។ ប៉ុន្តែ​លោក​បាន​លេបសម្ដី​វិញ​ហើយ​ស្នើ​ពន្យារពេល​BREXIT​រហូត​ដល់​ថ្ងៃ​ទី​៣១​មក​រា ជាមួយ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​សហភាព​អឺរ៉ុប​។

មេដឹកនាំ​អភិរក្សនិយម​បាន​សម្ដែង​ការ​សោកស្ដាយ​ដ៏​ជ្រាលជ្រៅ តាម​កាសែត​SKY NEWS​ហើយ​ការពារ​កិច្ចព្រមព្រៀង​ចាកចេញ​ដែល​ចរចា​ដោយ​លំបាក ជាមួយ​សហភាព​អឺរ៉ុប តែ​ត្រូវ​បាន​សម្ព័ន្ធមិត្ត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មិន​ពេញចិត្ត​។ លោក​ត្រាំ​យល់​ថា​កិច្ចព្រមព្រៀង​នោះ នឹង​មិន​អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​អង់គ្លេស​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ