តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់


រាជធានី​ភ្នំពេញ​ ៖​ ​​តុលាការ​កំពូល​បដិសេធការ​​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ឈ្មោះ​គង់ រ៉ៃ​យ៉ា បន្ទាប់​ពី​តុលាការ​យល់​ឃើញ​ថា ​ការ​រក្សា​ជន​ជាប់​នៅ​ក្នុង​ឃុំ​ងាយស្រួល​ក្នុង​ការ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​លើ​អង្គសេចក្តី​ដោយ​បន្ត​ឃុំខ្លួន ពី​បទ​ញុះញង់​តាម​ហ្វេ​ស​ប៊ុ​ក​(facbook)​។

ថ្លែង​ក្នុង​ពេល​សវនាការ​ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​​វិច្ឆិកា ​នេះ ​បាន​ធ្វើការ​ប្រកាស​សាលដីកា​តម្កល់​សាលដីកា​សាលា​ឧ​ទ្ធ​រ​ណ៍​ទុកជា​បានការ​ដដែល​លើ​ជន​ជាប់ចោទ គង់ រ៉ៃ​យ៉ា ពាក់ព័ន្ធ​ការ​សុំ​នៅ​ក្រៅ​ឃុំ ។ តុលាការ​បាន​សំអាង​ហេតុ​ដែល​មិន​ឲ្យ​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ​ដោយសារ​សំណុំរឿង​នៅ​តុលាការក្រុង របស់​ជនជាប់ចោទ​បាន​បញ្ជូន​ដាក់​ទៅ​ជម្រះ ​។

តុលាការ​បាន​បញ្ជាក់​ថា កន្លង​មក​ជនជាប់ចោទ គង់ រ៉ៃ​យ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រយៈពេល​១​ឆ្នាំ​៦​ខែ​ម្តង​រួច​មក​ហើយ ពី​បទ​,​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ពាក់ព័ន្ធ​ការ​ប្រកាស​ធ្វើ​បដិវត្ត​ពណ៌​តាម​បណ្តាញ​សង្គម Facebook ។

ការ​ប្រកាស​បដិសេធ​នេះ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៨​ខែតុលា​ ទោះបីជា​ជនជាប់​ចោទ គង់ រ៉ៃ​យ៉ា បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​មាន ១-ដោយសារ​កូន​ៗ​នៅ​តូច ២-បើ​ខ្ញុំ​ជាប់​ឃុំ​ហាង​បោះ​ពុ​ម្ភ​របស់​គាត់​នឹង​ត្រូវ​បិទ ៣-ម្តាយ​ខ្ញុំ​ចាស់​ជោ​រា ទើប​ខ្លួន​ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ ។

សូមរំលឹកថា កាលពីល្ងាច​ថ្ងៃ​ទី​១១​ កក្កដា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ឯក ប៉ូ​លី​ហ្វីល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ គង់ រ៉ៃ​យ៉ា ដាក់​ពន្ធនាគារ​ព្រៃ​ស ម​១ ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​ករណី​ប្រកាស​លក់​អាវ​យឺត​មាន​រូប​លោក​បណ្ឌិត កែម ឡី ដែល​មាន​ខ្លឹមសារ​ថា «​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ក៏​គង់តែ​រង​គ្រោះ​ដែរ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​» ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ