ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ចំនួន​5​ចូលរួម​ប្រកួត​រាំ​ជើងឯក​ជាតិ​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​ពេញ​មួយ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោកស្រី ញ៉ែ​ម មរកត ប្រធាន​សហ​ព័ន្ធ ។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​ពេញ​មួយ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោកស្រី ញ៉ែ​ម មរកត ប្រធាន​សហ​ព័ន្ធ ។ មាន​ក្លិប​ចំនួន​៥​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​ដែល​ក្នុង​នោះ​មាន ក្លិប​ចំប៉ីស ក្លិប New Trend ក្លិប​ពន្លក​ថ្មី ក្លិប​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ទី​១ និង​ក្លិប​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ទី​២ ។

កីឡាករ​ដែល​ចូលរួម​មាន​ចំនួន​៩​រូប និង​កីឡា​ការិនី​ចំនួន​២១​រូប គ្រូបង្វឹក​និង​ប្រតិភូ​ចំនួន​៤​រូប ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​២២ ដោយ​បែងចែក​តាម​ប្រភេទ​អាយុ​ដូច​ជា អាយុ
ក្រោម​១២​ឆ្នាំ អាយុ​ក្រោម​១៣​ឆ្នាំ ដែល​ចែក​ចេញ​ជា​កម្រិត​ទី​១ និង​កម្រិត​ទី​២ ព្រមទាំង​វ័យ
យុវជន​ដែល​មាន​កម្រិត​ទី​១ និង​កម្រិត​ទី​២​ដែរ ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​វិញ្ញាសា​ទាំង​២២ នោះ ចែក​ចេញ​ជា​៣​ប្រភេទ​ប្រភេទ​គឺ ៖

ទី​១-​ឯកត្តជន​(Solo Dance) មាន​១២​វិ​ញ្ញាសា ដែល​ក្នុង​នោះ​មាន​រាំ​ចង្វាក់ Ramba ចង្វាក់ Jive ចង្វាក់ Paso Doble ចង្វាក់ Samba និង​ចង្វាក់ Cha Cha Cha ។

ទី​២-​រាំ​គូ​ដែល​មាន​ចង្វាក់ Samba ចង្វាក់ Cha Cha Cha ចង្វាក់ Ramba និង​ចង្វាក់ Paso Doble ។ សូម​បញ្ជាក់​ថា​ប្រភេទ​ទី​២​នេះ​មាន​ចំនួន​៧​វិញ្ញាសា ។

ទី​៣-​មាន​៣​វិញ្ញាសា​គឺជា​វិញ្ញាសា​រាំ​គូ Couple Dance ដែល​មានការ​រាំ​គូ​កម្រិត A និង​រាំ​គូ កម្រិត B ។

លោកស្រី ញ៉ែ​ម មរកត មាន​ប្រសាសន៍​ថា កីឡា​រាំ​ពេល​នេះ​កំពុង​តែ​ទាក់ទាញ​ចិត្ត​យុវ​ជន យុវ​នារី​​បាន​ច្រើន ជាមួយ​គ្នា​នេះ​កីឡា​រាំ​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ ទ្វីប និង​ពិភព​លោក​ផង​ដែរ ។ កន្លង​មក កីឡា​រាំ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ពី​កម្រិត​ទ្វីប តំបន់ និង​ពិភពលោក​ហើយ​នៅ​ពេល​ខាង​មុខ​នេះ កីឡា​រាំ​កម្ពុជា​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ