ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមឆក់ចិនបាន៥ម៉ឺនដុល្លារ…ឯ១ក្រុមទៀតឆក់ទូរស័ព្ទរបស់ម៉ូតូកង់៣ឥណ្ឌា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​២​ក្រុម​ផ្សេង​គ្ នា​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ។ ក្នុង​នោះ​១​ក្រុម​មាន​គ្នា​៣​នាក់ ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជនជាតិ​ចិន​អស់​ចំនួន​ជាង​៥​ម៉ឺន​ដុល្លារ កាលពី​កន្លះ​ខែ​មុន​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​២​ក្រុម​ផ្សេង​គ្ នា​ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ។ ក្នុង​នោះ​១​ក្រុម​មាន​គ្នា​៣​នាក់ ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជនជាតិ​ចិន​អស់​ចំនួន​ជាង​៥​ម៉ឺន​ដុល្លារ កាលពី​កន្លះ​ខែ​មុន​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​មក​សំងំ​លាក់ខ្លួន​និង​ត្រៀម​ចេញ​ឆក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ទៀត ​ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍​ ។ ​មួយ​​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​៤​នាក់​ចេញ​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​​តាមម៉ូតូកង់៣ឥណ្ឌា នា​វេលា​យប់​រំលង​អ​ធ្រា​ត្រ ទើបត្រូវ​នគរបាល​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង​ ។

ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​ក្រុម​នេះ​ ​ធ្វើ​ឡើង​ចាប់​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​
អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ​វិច្ឆិកា ​បន្ទាប់​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​តាម​ឆក់​យក​ទូរស័ព្ទ​ពី​អ្នកដំណើរ​តាម​ម៉ូតូ​កង់​បី នៅ​ត្រង់​ចំណុច​ស្ថានីយ៍​ប្រេង​ឥ​ន្ធនៈ​មួយ ​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​​

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GI-5018​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HA-0531​ជា​មធ្យោបាយ​ចេញ​ធ្វើ​សកម្មភាព​រាល់​លើក​។​លើក​ចុង​ក្រោយ​ក្រុម​នេះ​ត្រូវ​អស់លក្ខណ៍​នៅ​ពេល​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​ឈ្មោះ​លី​ម ចែ អាយ​៣៦​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ យក​បាន​ទូរស័ព្ទ​ម៉ាក IPhone 6Plus. ពណ៌​ផ្កាឈូក​១​គ្រឿង ។

ដោយឡែក​ ក្រុម​ទី​២​ត្រូវ​ចាប់ខ្លួន​យាម​រយៈ​ការ​ស្រាវជ្រាវ​បាន​ចំនួន​៣​នាក់​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​ចិន​យក​លុយ​អស់​ជា​៥​ម៉ឺន​ដុល្លារ​ កាលពី​ជាង​កន្លះ​ខែ​មុន​គឺ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ ។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បុរស​ឈ្មោះ​លី​ម ចែ បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ចេញពី​ម្ដុំ​ណា​ហ្គា​វើ​ល​ក្នុង​ខណ្ឌចំការមន ឆ្ពោះទៅ​ផ្ទះ​នៅ​ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​លុះ​ពេល​ទៅ​ដល់​ត្រង់​ក្នុង​សង្កាត់​អូរ​បែក​ក្អម​ខណ្ឌ​សែន​សុខ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ប៉ុន្តែ​គាត់​មិន​បានដឹង​ខ្លួន​ឡើយ​។

​រហូត​ដល់​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​ជនសង្ស័យ​ឆក់​យក ទូរស័ព្ទ​ដៃ​បាន​សម្រេច​។​ពេល​នោះ​បុរស​ខាងលើ​បាន​ស្រែក​ឆោឡោ​ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​កំពុង​ល្បាត​តាម​ផ្លូវ​នោះ​ស្រាប់​ដេញ​តាម​ចាប់​បាន​ម្នាក់​ឈ្មោះ ប្រុស ម៉េ​ង​ហុង ភ្លាម​ៗ រួច​នាំ​យក​ទៅ​សាកសួរ​តាម​ជំនាញ​។​ខណៈនោះ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​និង​ទីកន្លែង​ដែល​បក្ស​លាក់ខ្លួន លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ដដែល ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​៣​នាក់​ទៀត​។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់​ក្រុម​ទី​១​បាន​៤​នក់​ជា​បន្តបន្ទាប់​ហើយ កម្លាំង​នគរបាល​ខាង​លើ​បាន​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន ក្រុម​ទី​២​បាន​ចំនួន​៣​នាក់​។ ក្រុម​នេះ​ធ្លាប់​ឆក់​យក​​​កាបូប​លុយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ជាង​កន្លះ​ខែ​មុន​ដោយ​យក​លុយ​អស់​ចំនួន​៥​ម៉ឺន​ដុល្លារ​​ផង​ដែរ​ ។​ ​

អត្ថបទសរសេរ ដោយ