មហាមិត្ត​ដែកថែប​ចិន​សន្យា​ជួយ​គាំទ្រ និង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្មី​ៗ​នេះ បាន​ស្នើ​ឲ្យ​ភាគី​ចិន​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ត្រូវ​វិនិយោគ​នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ។ ការ​ស្នើ​ឡើង​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) កាលពី​ថ្ងៃ​ទី ៣ ខែវិច្ឆិកា​នេះ ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ក្នុង​ជំនួប​នេះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២ បាន​ធ្វើការ​ជជែក​ពិភាក្សា​ទៅ​លើ​បញ្ហា​០៣​ចំណុច​សំខាន់​ៗ ដែល​ក្នុង​នោះ​ចំនុច​ទី​១- គឺ​ការ​ស្នើ​ភាគី​ចិន​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ​តែ​ម្តង ។

ជា​ការ​ឆ្លើយ​តប​នាយក​រដ្ឋមន្ត្រី​ចិន​បាន​គាំទ្រ​ចំពោះ​គម្រោង​នៃ​ការ​អភិវឌ្ឍ​នៃ​ខេត្ត​ព្រះ​សីហ​នុ​នេះ ហើយ​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា «​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើការ​ពិភាក្សា​គ្នា ជា​ពិសេស​លើ​រឿង​ជំនួយ​ឥត​សំណង ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​នៃ​ខេត្ត​ព្រះ​សីហ​នុ​នេះ​» ។ ក្រៅពី​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​នោះ នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ជជែក​ពិភាក្សា​ទៅ​លើ​បញ្ហា​២​ចំណុច​សំខាន់​ៗ​ផ្សេង​ទៀត រួម​មាន ទី​២- ទាក់ទង​នឹង​កិច្ចប្រជុំ​លើក​ទី​៥ គណៈកម្មាធិការ​នៃ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដោយ​សម្ដេច​តេ​ជោ​បាន​ស្នើ​ឱ្យ​មាន​ជំនួប​នេះ​មុន​បំណាច់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​នោះ ។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន បាន​មាន​ប្រសាសន៍​ថា ចិន​នឹង​គាំទ្រ​ក្នុង​ការ​រៀបចំ​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​រឿង​ថវិកា​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ និង​ទី​៣- ទាក់ទង​ទៅ​នឹង​កិច្ចប្រជុំ​អនុ​តំបន់​ដែល​មាន​យន្តការ​ពីរ​នោះ​មាន​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​ទន្លេ​ឡាន​ឆាង និង​ទន្លេមេគង្គ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​ក្រោយ​នេះ និង​កិច្ចប្រជុំ​កំពូល​អនុ​តំបន់​ទន្លេមេគង្គ​ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំ​ក្រោយ​ដែរ ។ ហើយ​ប្រទេស​កម្ពុជា និង​ចិន​នឹង​សហការ​គ្នា ដើម្បី​ឱ្យ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំ​ក្រោយ​ទទួល​បាន​ភាពល្អ​ប្រសើរ ហើយ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ជា​បណ្តើរ​ៗ ។

ក្រៅពី​នោះ​ទៀត​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ឯកភាព​នូវ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ច្បាប់​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ហើយ​កន្លង​មក​បាន​ឯកភាព និង​រួម​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ