ដំបូន្មាន​ពី​ការ​ប្រើប្រាស់​លុយ​ភាគច្រើន​គ្មាន​តម្លៃ​ទេ ប្រសិនបើ​អ្នក​ក្រីក្រ​នោះ


រាជធានី​ភ្នំពេញ ៖ ការ​គិត​ជា​ទូទៅ​របស់​មនុស្ស​បាន​លើក​ឡើង​ថា «​ប្រសិនបើ​អ្នក​ក្រីក្រ​វា​ជា​កំហុសឆ្គង​របស់​អ្នក​» ។ ដូច្នេះ​ហើយ​អ្នកមាន​តួនាទី ដើម្បី​ជួយ​ឲ្យ​ខ្លួន​ចាក​ចេញពី​ស្ថាន​ការ​នេះ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​វា​មិន​ដូច្នេះ​រហូត​ទេ ព្រោះ​កត្តា​ផ្សេង​ៗ​ដូច​ជា កំណើន​នៃ​ថ្លៃ​ជីវភាព​ប្រចាំ​ថ្ងៃ​មានការ​កើន​ឡើងជា​កត្តា​ដែល​អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រង​ឡើយ ។

យ៉ាងណា​ក្តី​មនុស្ស​គ្រប់​ៗ​រូប​តែងតែ​ត្រូវ​បាន​គេ​ស្តីបន្ទោស ដោយ​គ្រាន់តែ​ពួក​គេ​ចាយវាយ​ប្រាក់​ចំណូល​ដែល​ពួ​គ​គេ​រកបាន ឧទាហរណ៍​ដូច​ជា យូរ​ៗ​ម្តង​ចេញ​ទៅ​ទទួលទាន​អាហារ​ក្រៅ​ម្តងម្កាល​ជាដើម ។ ប្រាកដ​ណាស់ ការ​ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច​របៀប​ឡូយឆាយ អាច​ជា​រឿង​ងាយស្រួល​សម្រាប់​មនុស្ស​ដែល​មាន​កម្រិតជីវភាព​ថ្នាក់​កណ្តាល ប៉ុន្តែ​វា​ផ្ទុយ​ស្រឡះ ប្រសិនបើ​អ្នកជា​អ្នក​ក្រីក្រ​មាន​ចំណូល​តិចតួច ។

ជា​ទូទៅ អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ជួបនឹង​ត្រូវ​រង​នូវ​សម្ពាធ​ច្រើន​នៅ​ពេល​ស្តាប់​តាម​ដំបូន្មាន និង​យោបល់​របស់​អ្នកមាន​ជីវភាព​ថ្នាក់​កណ្តាល​ដូច​ជា ព្យាយាម​សន្សំ​ថវិកា​ឲ្យ​បាន​ច្រើន​ជាដើម ។ យ៉ាងណា​ក្តី​វា​ដូច​ជា មិន​សម​ហេតុ​សម​ផល​ទេ ក្នុង​ការ​បង្ខំ​ឲ្យ​ពួក​គេ​ព្យាយាម​សម្រេច​គោលដៅ​សន្សំ​លុយ​ទាំង​ខ្លួន​ពួក​គេ​ពេល​ខ្លះ​មិន​មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​គ្រប់គ្រាន់ ដើម្បី​បង់ថ្លៃ​ជួល​ផ្ទះ​ផង​នោះ ។

លើស​ពី​នេះ​ទៅ​ទៀត ដំបូន្មាន​ទាំងនេះ​ថែម​ទាំង​ជំរុញ​ឲ្យ​មានការ​រើសអើង​អ្នក​ក្រីក្រ​ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ឲ្យ​ស្រប​តាម​ដំបូន្មាន​សម្រាប់​មនុស្ស​ថ្នាក់​កណ្តាល​ទាំងនោះ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បានការ​ស្តីបន្ទោស​ដោយ​គ្រាន់តែ​មិន​មាន​សមត្ថភាព​សន្សំ​ប្រាក់ បន្ទាប់​ពី​យក​វា​ទៅ​ចាយវាយ​លើ​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​នោះ ។

ដោយហេតុ​ដូចនេះ សម្រាប់​អ្នក​ដែល​ក្រីក្រ ពេល​ខ្លះ​ដំបូន្មាន​ទាក់ទិន​នឹង​លុយ គឺ​មិន​សាក​សម​នឹង​ពួក​គេ​ទាល់តែ​សោះ​។ ពួក​គេ​ដឹង​ច្បាស់​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ​ខ្លួន​ច្រើន​ជាងគេ ហើយ​ពួក​គេ​ក៏​ជា​មនុស្ស​ដែល​ដឹង​ច្បាស់​ថា​ពួក​គេ​ត្រូវធ្វើ​អ្វី​ផង​ដែរ​ដើម្បី​ឆ្លងកាត់​ស​ប្តា​ហ៍​នេះ​។

គោលដៅ​នៃ​អត្ថបទ​នេះ​មិនមែន​ដើម្បី​ជំរុញ​ឲ្យ​អ្នក​ដែល​ក្រីក្រ «​មិន​មាន​ម​ហិ​ច្ច​តា​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថាន​ការ​របស់​ខ្លួន​ទេ​» តែ​ដើម្បី​លើកទឹកចិត្ត​ថា​អ្នក​អាច​ផ្លាស់​ប្តូរ​ស្ថាន​ការ​បាន ដោយ​មិន​ចាំបាច់​ដាក់​សម្ពាធ​លើ​ខ្លួនឯង ក្នុង​ការ​គោរព​តាម​ដំបូន្មាន​របស់​មនុស្ស​ថ្នាក់​កណ្តាល (​ជីវភាព​ធ​ម្យ​ម ឬ​អ្នកមាន​) ក៏​ដោយ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ដែល​នៅ​ថ្នាក់​កណ្តាល​ក៏​មិន​គួរ​យក​ស្តង់ដារ​របស់​ខ្លួន​ទៅ​ដាក់​លើ​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​ជី​វិភាព​ខុស​ពី​អ្នក​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ