ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ឆក់​កាបូប​លោកស្រី​ក្រឡា​បញ្ជី​សាលាដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ឆក់​កាបូប​ចំនួន​៣​នាក់ មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ឆក់​កាបូប​ចំនួន​៣​នាក់ មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ លី​ន រស្មី ហៅ ស្មី​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​២៥៦ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ២-​ឈ្មោះ ជា ម៉េ​ង​គៀង ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣E ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង ៣-​ឈ្មោះ សុខ ឧត្តម ហៅ​ប៉ែ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ពួក​គេ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​លោកស្រី​ក្រឡាបញ្ជី​តែ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​និង​រង​របួស ប្រព្រឹត្ត​នៅ​មុខ​យានដ្ឋាន T.C AUTO CAR ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​២​និង​៣៥​នាទី​រសៀល ។

ជន​រង​គ្រោះ​ឈ្មោះ សាន សាក់​នី ជា​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​លេខ​២D ផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ក្រោយ​ពី​កើត​មាន​អំពើ​ឆក់​កាបូប​លោកស្រី​ក្រឡា​បញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សាធារណៈ​ដែល​បំពាក់​តាម​ដងផ្លូវ ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ៕​

អត្ថបទសរសេរ ដោយ