ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​! ឈឺ​កែងជើង​កម្រិត​ណា គួរតែអ្នក​​ទៅ​​​ពេទ្យ​ព្យាបាល?

4 ឆ្នាំ មុន

បើសិនជា​ការ​ឈឺ​កែងជើង​អ្នក​កើតឡើង​នៅ​ខាងក្រោម​បាត​កែងជើង​តែ​ម្តង នោះ​វា​ទំនងជា​បណ្តាល​ម​ក​ពី​ការ​រលាក​សរសៃ​នៅ​បាតជើង (Plantar Fasciitis) នោះ​តែ​ម្តង​។ បើសិនជា​ការ​ឈឺចាប់​នៅ​ខាងក្រោយ​កែងជើង​វិញ នោះ​អាច​ជា​ការ​រលាក​សរសៃ​ខាង​កែងជើង (Achilles Tendinitis) វិញ​។…

បើសិនជា​ការ​ឈឺ​កែងជើង​អ្នក​កើតឡើង​នៅ​ខាងក្រោម​បាត​កែងជើង​តែ​ម្តង នោះ​វា​ទំនងជា​បណ្តាល​ម​ក​ពី​ការ​រលាក​សរសៃ​នៅ​បាតជើង (Plantar Fasciitis) នោះ​តែ​ម្តង​។ បើសិនជា​ការ​ឈឺចាប់​នៅ​ខាងក្រោយ​កែងជើង​វិញ នោះ​អាច​ជា​ការ​រលាក​សរសៃ​ខាង​កែងជើង (Achilles Tendinitis) វិញ​។ ទោះបីជា​ការ​ឈឺ​កែងជើង​ជា​រោគ​សញ្ញា​ដ៏​កម្រ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ក៏​ដោយ​ក៏​វា​អាច​រំខាន​ដល់​សកម្មភាព​ធម្មតា​ៗ​របស់​អ្នក ជា​ពិសេស​ការ​ហាត់ប្រាណ​បាន​ដែរ​។

អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​មាន​អាកា​រៈ​ដូច​ខាងក្រោម​នេះ​៖

១-ឈឺចាប់​ធ្ងន់ធ្ងរ និង​ហើម​នៅ​ក្បែ​កែងជើង
២- មិន​អាច​បត​ប្រអប់ជើង​ចុះ​ក្រោម​បាន ឬ​លើក​ម្រាមជើង​ដើម្បី​ដើរ​ធម្មតា​បាន
៣- ឈឺ​កែងជើង​ផ្សំគ្នា​នឹង​ក្តៅខ្លួន ស្ពឹក ឬ​ឈឺ​ឈៀប​ៗ​នៅ​កែងជើង
៤- ឈឺ​កែងជើង​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ក្រោយ​ពី​មាន​របួស​រួច
៥- ការ​ឈឺចាប់​ចេះ​តែ​បន្ត​នៅ​ពេល​អ្នក​មិន​អាច​ដើរ​បាន ឬ​ឈ​បាន
៦- ឈឺ​យូរ​ជាង​បី​ស​ប្តា​ហ៍ ទោះបីជា​ក្រោយ​ពី​សម្រាក​ហើយ​ហើយ ឬ​ព្យាបាល​ដោយ​ស្អំ​ទឹកកក និង​ការ​ព្យាបាល​ផ្សេង​ៗ​ទៀត​ហើយ​ក៏​ដោយ​។

ការ​ឈឺ​កែងជើង​ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដោយ​ការ​ថែទាំ​សុខភាព​ដូច​ខាងក្រោម​នេះ​បើសិនជា​មិនមែន​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​៖

១-សម្រាក ៖ បើសិនជា​អាច ចូរ​ចៀសវាង​សកម្មភាព​ទាំងឡាយ​ណា​ដែល​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​កែងជើង​ដូច​ជា ការ​រត់ ឬ​ឈ​រយៈពេល​យូរ ដើរ​លើ​ផ្ទៃ​ដែល​រឹង​ៗ​។

២-ទឹកកក ៖ ចូរ​ស្អំ​ទឹកកក​នៅ​លើ​កែងជើង​រយៈពេល ១៥ ទៅ​២០​នាទី ចំនួន​បី​ដង​ក្នុង​មួយ​ថ្ងៃ​។

៣-ប្រើ​ស្បែកជើង​ថ្មី ៖ ចូរ​ប្រាកដ​ថា​ស្បែកជើង​ដែល​អ្នក​ពាក់​នោះ​គឺ​ល្មម​ជើងល្អ និង​ផ្តល់​នូវ​ការ​ទ្រទ្រង់​ច្រើន​។ បើសិនជា​អ្នកជា​អត្ត​ពលករ ចូរ​ជ្រើសរើស​ស្បែកជើង​ដែល​ត្រូវ​គ្នា​នឹង​កីឡា​ដែល​អ្នកលេង និង​ផ្លាស់​ប្តូរ​វា​ឱ្យ​បាន​ទៀងទាត់​ផង​។

៤-ថ្នាំ​បំបាត់​ការ​ឈឺចាប់ ៖ ថ្នាំ​អាស្ពីរីន ឬ Ibuprofen (Advil, Motrin IB) អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​រលាក​បាន​ ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ