ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទល់លាមក​រ៉ាំរ៉ៃ​ពឹង​លើ​ថ្នាំ​រំលាយ​អាហារ​ជា​ប្រចាំ​ប្រយ័ត្ន​ពោះវៀន​ឈប់​ធ្វើការ

4 ឆ្នាំ មុន

ការ​ទល់លាមក​ភាគច្រើន​ត្រូវ​បាន​ប្រទះ​នៅ​លើ​មនុស្ស​វ័យ​ចំណាស់ តែ​បច្ចុប្បន្ន​បែរជា​ប្រទះ​ឃើញ​​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​តិច​ទៅ​វិញ​នេះ អាច​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា ការ​ចូល​ចិត្ត​ញ៉ាំ​អាហារ Fast Food ការ​ប្រើប្រាស់​ជីវិត​បែប​ប្រញាប់​មិន​មាន​ពេលវេលា សូ​ម្បី​សម្រាប់​បន្ទោ​របង់​ស្ទះចរាចរណ៍​យូរ​ៗ​ដែល​ធ្វើ​ឲ្យ​ត្រូវ​ខកខាន​ក្នុង​ការ​បន្ទោ​របង់​ជា​ញឹកញាប់​រួម​ទាំង​ការ​ស្ត្រេស។ ទាំងនេះ​បាន​ធ្វើ​ឲ្យ​កើត​មានការ​ទល់លាមក​បាន ។…

ការ​ទល់លាមក​ភាគច្រើន​ត្រូវ​បាន​ប្រទះ​នៅ​លើ​មនុស្ស​វ័យ​ចំណាស់ តែ​បច្ចុប្បន្ន​បែរជា​ប្រទះ​ឃើញ​​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​តិច​ទៅ​វិញ​នេះ អាច​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា ការ​ចូល​ចិត្ត​ញ៉ាំ​អាហារ Fast Food ការ​ប្រើប្រាស់​ជីវិត​បែប​ប្រញាប់​មិន​មាន​ពេលវេលា សូ​ម្បី​សម្រាប់​បន្ទោ​របង់​ស្ទះចរាចរណ៍​យូរ​ៗ​ដែល​ធ្វើ​ឲ្យ​ត្រូវ​ខកខាន​ក្នុង​ការ​បន្ទោ​របង់​ជា​ញឹកញាប់​រួម​ទាំង​ការ​ស្ត្រេស។

ទាំងនេះ​បាន​ធ្វើ​ឲ្យ​កើត​មានការ​ទល់លាមក​បាន ។ ភាគច្រើន​យើង​តែងតែ​ចូល​ចិត្ត​ប្រើប្រាស់​ថ្នាំ​ជួយ​រលាយ​លាមក​ឲ្យ​បន្ទោរ​បង់ការ​ធ្វើ​បែប​នេះ​ជា​ញឹកញាប់ និង​យូរ​ៗ​ទៅ​នឹង​អាច​នាំ​មក​នូវ​លទ្ធិ​ផល​ធ្ងន់ធ្ងរ​បាន​ដែល​ធ្វើ​អោយ​ពោះវៀន និង​រន្ធ​ទ្វា​ធំ​មិន​ធ្វើការ និង​អាច​ធ្វើ​ឲ្យ​ពោះវៀន​ធ្លុះ​បាន​នៅ​ដំ​កាល់​ចុង​ក្រោយ ។

មូលហេតុ​ចម្បង​នៃ​ការ​ទល់លាមក​រ៉ាំរ៉ៃ​ចែក​ជា​ក្រុម​សំខាន់ ៣ គឺ ៖
1.​ ​ពោះវៀនធំ​ចាប់ផ្តើម​ធ្វើការ​យឺត​ជាង​មុន ភាគច្រើន​មាន​អាកា​រៈ​ឈឺ​បន្ទោ​របង់​ចុះ​ខ្សោយ ឬ អាច​មិន​មាន​អារម្មណ៍​ចង់​បន្ទោ​របង់​ជា​ច្រើន​ថ្ងៃ ។
2.​ ​ជំងឺ​រលាក​ពោះវៀន បច្ចុប្បន្ន​គេ​រក​ឃើញ​ថា ការ​ទល់លាមក​រ៉ាំរ៉ៃ​អាច​ពាក់ព័ន្ធ​នឹង​បាក់តេរី​ប្រភេទ​ខ្លះ​ក្នុង​ពោះវៀន​ដែល​ផលិត​មេតាន ។ មេតាន​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើការ​យឺត​ជាង​មុន និង​ធ្វើ​ឲ្យ​មានការ​ទល់លាមក ។
3.​ ​រន្ធ​ទ្វា​ធំ​មិន​ព្រម​បើក​នៅ​ពេល​បន្ទោ​របង់ តែង​មាន​អាកា​រៈ​បន្ទោ​របង់​មិន​អស់ ហើយ​យើង​តែងតែ​ប្រើប្រាស់​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ឲ្យ​បន្ទោ​របង់ ។

ការ​ប្រើប្រាស់​ថ្នាំ​ជួយ​ឲ្យ​បន្ទោ​របង់​គ្រាន់​ជា​ការ​ព្យាបាល​បញ្ហា​បន្តោះអាសន្ន ដូច​ជា​ថ្នាំ​ដែល​ជួយ​ជំរុញ​ការ​ធ្វើការ​របស់​ពោះវៀនធំ ។ បើ​ប្រើប្រាស់​យូរ​ៗ​ទៅ​អាច​ធ្វើ​អោយ​ពោះវៀន​មិន​ធ្វើការ​ហើយ​ត្រូវធ្វើ​ឲ្យ​បរិមាណ​ថ្នាំ​កាន់តែ​កើនឡើង ។ ការ​ព្យាបាល​ជំងឺ​ទល់លាមក​ដែល​ខុស​វិធី​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​រាង​កាយ ដូច​ជា​ការ​អាច​ធ្វើ​ឲ្យ​ពោះវៀន​ធ្លុះ រន្ធ​ទ្វា​ធំ​រលាក ពោះវៀន​មិន​ធ្វើការ ឬ អាច​កើត​ឫសដូងបាត ។ សារ​ហេតុ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ទល់លាមក​មាន​ដូច​ជា ការ​ញ្ញ៉ាំ​អាហារ​ដែល​ខ្ខះ​ជាតិ​សរសៃ ការ​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ មិន​ហាត់ប្រាណ ការ​អង្គុយ​ធ្វើការ​ពេញ​មួយ​ថ្ងៃ ការ​ទទួលទាន​វិ​តា​មីន ឬ​ធាតុ​រ៉ែ​ដែល​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើការ​យឺត​ជាង​មុន និង​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ថយ​ចុះ និង មហារីក​ពោះវៀន​ផង​ដែរ ។

ការ​ធ្វើការ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ពី​បុព្វហេតុ

ជំងឺ​ទល់លាមក​គួរតែ​ត្រូវ​ទទួល​បានការ​ព្យាបាល​ពី​បុព្វហេតុ សាកលវិទ្យាល័យ UCLA ស្ថាប័ន​ផ្នែក​ជំងឺ​ប្រព័ន្ធ ការ​រំលាយ​អាហារ​នាំមុខ​គេ​នៅ​សហរដ្ឋអាមេរិក បាន​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ និង​បាន​ផ្តល់​ភាព​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ​យ៉ាង​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​មក​ប្រើ​ក្នុង​ការ​កំនត់​សារ​ហេតុ​ជំងឺ​នេះ​ដែល​មាន​ដូច​ជា ៖

១– ការ​ពិនិត្យ​មុខងារ​នៃ​រន្ធ​ទ្វា​ធំ (manometry Anorectal)
២– ការ​ពិនិត្យ​ចលនា​នៃ​ពោះវៀនធំ (Colonic transit time)
៣– ការ​ពិនិត្យ​ចំនួន​នៃ​បាក់តេរី​នៅ​ក្នុង​ពោះវៀន (Hydrogen breath test) ។

ទាំងនេះ​ធ្វើ​ឲ្យ​យើង​អាច​ញែក​សារ​ហេតុ​នៃ​ជំងឺ​ទល់លាមក​បាន​ដោយ​បាន​បែងចែក​ជា ៣ ក្រុម​ដូចដែល​បាន​ជម្រាប​ខាងលើ ។ ពេល​យើង​ដឹង​ច្បាស់​ពីសារ​ហេតុ​យើង​អាច​ព្យាបាល​បាន​ពី​ដើម​បញ្ហា​ដូច​ជា ការ​ហ្វឹកហាត់​បើក​រន្ធ​ទ្វា​ធំ វិធី​នេះ​អាច​ព្យាបាល​អោយ​ជា​ដាច់​រហូត​ដល់ ៦០% – ៧០% និង​ការ​ព្យាបាល​ដោយ​ឲ្យ​ថ្នាំ​សម្លាប់​មេរោគ
ថ្នាំ antibiotic ដែល​អាច​ព្យាបាល​ជំងឺ​ទល់លាមក​និង​តឹង​ពោះ​បាន​ធ្វើ​ឲ្យ​អ្នកជំងឺ​មានគុណ​ភាព​ជីវិត​ល្អ​ប្រសើរ ។

ការ​ការពារ​ជំងឺ​ទល់លាមក

ការ​ការពារ​អាការ​ទល់លាមក​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​បាន​តាម​គោលការណ៍ ៣ គឺ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​សរសៃ​បន្ថែម​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ធ្វើ​អោយ​សាច់ដុំ​រន្ធ​ទ្វា​ធំ និង​ពោះវៀន​មាន​ចលនា​ក្នុង​ការ​បន្ទោ​របង់​បាន​ប្រសើរ​ឡើង​ហ្វឹកហាត់​បន្ទោរ​បង់​អោយ​ទៀងពេល​មិន​គួរ​អាន​សៀវភៅ ឬ​លេង​ទូរស័ព្ទ ខណៈ​កំពុង​បន្ទោ​របង់ និង​មិន​គួរ​ប្រើ​ថ្នាំ​ជូ​យ​បន្ទោ​របង់​ញឹកញាប់​ជាប់​ៗ​ក្នុង​រយៈពេល​យូរ​គួរ​ជ្រើសរើស​វិធី​ប្រើ​ថ្នាំ​នេះ​ជា​ជម្រើស​ចុង​ក្រោយ ។

អត្ថបទ​ដោយ​លោក​វេជ្ជបណ្ឌិត Dr. Boonlert Imraporn និង​វេជ្ជបណ្ឌិត Dr. Sukprasert Jutaghokiat វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល​ផ្នែក​ក្រពះ​ពោះវៀន និង​ថ្លើម​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី

ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ពិតជា​សំខាន់​ណាស់ ដោយសារ​តែ​វា គឺ​ដូច​ជា​ការ​ពិនិត្យ​ដំបូង​ដើម្បី​មើលឃើញ​ស្ថានភាព​នៃ​សុខភាព​រាង​កាយ រក​ភាព​ខុសធម្មតា​មុន​ពេល​វា​រាលដាល រហូត​ដល់​បង្ហាញ​រោគ​សញ្ញា និង​ការ​បញ្ជូន​សញ្ញា​ព្រមាន​ដើម្បី​តាមដាន រក្សា និង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ។ ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​ងាយ​ស្រួល​បំផុត​ដើម្បី​រក្សា​សុខភាព​ល្អជា​រៀង​រហូត ។

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី មានការ​ផ្តល់​ជូន​ពិសេស​ចំពោះ​ការ​ពិនិត្យ​សុខភាព​ជា​កញ្ចប់ ទិញ ១ ថែម ១ (Buy1 Get1 Free) ចាប់ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ប៉ុណ្ណោះ ៕

ព័ត៌មាន​បន្ថែម​៖ https://bit.ly/2JpYgxw
ឬ​ទំនាក់ទំនង ៖ (+66) 89 201 9000
អា​ស័​យ​ដ្ឋា​ន ៖ លេខ 1 ផ្លូវ​ឡា​ត​ផ្រា​វ 111 តំបន់​ខ្ល​ង​ចាន់
បាង​កាពិ ទីក្រុង​បាងកក 10240
អ៊ី​ម៉ែ​ល ៖ Cambodia@vejthani.com
Facebook: Vejthani Hospital-​មន្ទីរពេទ្យ​វេជ្ជ​ថា​នី

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ