ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល…ទាត់​ចោល​សម្តីមេបាតុករហុងកុង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផា​ន បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​លោក​ចូ​ូ​ស​ហ័​រ វ៉ុ​ង (Joshua Wong)…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផា​ន បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​លោក​ចូ​ូ​ស​ហ័​រ វ៉ុ​ង (Joshua Wong) មេដឹកនាំ​មួយ​រូប​នៃ​ចលនា​បាត​កម្ម​យ៉ាង​កក្រើក​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន បាន​ចំអកឡកឡឺយ និង​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​កម្ពុជា និង​បាន​ប្រកាស​គាំទ្រ​ការ​វិល​ចូល​កម្ពុជា​របស់​លោក សម រ​ង្ស៊ី ថែម​ទៀត ។ លោក​ផៃ ស៊ី​ផា​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៩ ថា «​ខ្ញុំ​មាន​សេចក្តី​សោកស្តាយ និង​ហួសចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​មេ​បាតុករ​នៅ​ទីក្រុងហុងកុង លោក ចូ​ស​ហ័​រ វ៉ុ​ង ដែល​តាំងខ្លួន​ជាបងធំ​​នយោ​បាយ​នៅ​ក្នុង​តំបន់ ។

ការ​លើក​ឡើង​នេះ គឺ​មិន​ត្រឹមតែ​បង្ហាញ​ការ​យល់​ដឹង​មិនច្បាស់​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ចំអកឡកឡឺយ​ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​កម្ពុជា​» ។ លោក​បន្ដ​ថា សម រ​ង្ស៊ី មិនមែន​ជា​មេ​បាតុកម្ម​នោះ​ទេ ខុស​គ្នា​ពី​លោក ចូ​ស​ហ័​រ វ៉ុ​ង ដែល​ជា​មេ​បាតុករ នៅ​ទីក្រុង​ហុងកុង​ ។ សម រ​ង្ស៊ី ជា​មេដឹកនាំ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើត​ចេញពី​ការ​បោះ​ឆ្នោតនា​ពេល​កន្លង​ទៅ ។ លោក ផៃ សុ​ី​ផា​ន បញ្ជាក់​ថា សម រ​ង្ស៊ី ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដែល​មាន​គម្រោង​ថ​វិកា​រៀបចំ​កងកម្លាំងប្រដាប់អាវុធ ក្នុង​កិច្ច​បម្រើ សកម្មភាព​ក្បត់ជាតិ​របស់​ខ្លួន​និង​បក្សពួក ។

សម រ​ង្ស៊ី រៀបចំ​សកម្មភាព​ញុះញង់​យុវជន កម្មករ និង​ប្រជាពលរដ្ឋ ក្នុង​ចលនា​រដ្ឋប្រហារ និង​ភាព​រង​គ្រោះ​របស់​មហាជន​ជា​ចំណាប់ខ្មាំង ដើម្បី​ជោគជ័យ​ក្នុង​កិច្ច​រដ្ឋប្រហារ​របស់​ខ្លួន ។ លោក ផៃ សុ​ី​ផា​ន អះអាង​ថា សម រ​ង្ស៊ីធ្វើ​វិទ្ធង្សនា​និង​វិច្ឆេទកម្ម​ក្នុង​វិស័យ​សង្គមកិច្ច និងសេដ្ឋកិច្ច ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ​។សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជា​ច្រើនករណី និង​ជា​ឧក្រិដ្ឋជន ។ សម រ​ង្ស៊ី និង​បក្សពួក​ជា​ក្រុម​បំផ្លាញ​ជាតិ សាសនា ព្រះមហាក្សត្រ និង​សន្តិភាព​កម្ពុជា ។ សូម​ជម្រាប​ថា ការ​សម្តែង​ការ​សោក​ស្តាយ​​នេះ បន្ទាប់​ពី​លោក ចូ​ស​ហ័​រ វ៉ុ​ង តាំងខ្លួន​ជា​បងធំ​នយោបាយ​នៅ​ក្នុង​តំបន់ ។

តាម​រយៈ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ (Twitter) កាលពី​ថ្ងៃ​ទី​៣១ ខែតុលា លោក ចូ​ស​ហ័​រ វ៉ុ​ងមេដឹកនាំ​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុងកុង បាន​សរសេរ​ដូច្នេះ​ថា ៖ «​លោក ហៃ វ​ណ្ណា នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​ជាមួយ​មេដឹកនាំ​របស់​គាត់ គឺ​លោក សម រ​ង្ស៊ី ដែល​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​កម្ពុជា ។ ដូច្នេះ​ហើយ ខ្ញុំ​សូម​អំពាវ
នាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ឃ្លាំមើល​ពី​ព្រឹត្តិការណ៍​នេះ​ផង​»​។ ជាមួយនឹង​ការ​អំពាវនាវ​នេះ មេ​បាតុករ​វ័យក្មេង​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រ​ង្ស៊ី ផង​ដែរ ដោយ​បញ្ជាក់​ពី​ជំហរ​ឈរ​ខាង​លោក សមរ​ង្ស៊ី ព្រោះ​លោក​ចាត់​ទុក​ថា ដំណើរ​វិល​ត្រឡប់របស់​លោក សម រ​ង្ស៊ី​នេះ គឺ​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ ។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ​ដែរ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លី​ថា រាជរដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា មិន​ចាប់អារម្មណ៍​បន្តិច​សោះឡើយ​ចំពោះ​ការ​លើក​ឡើង​របស់​មេ​បាតុករ​ហុងកុង​រូប​នេះ ហើយ​ថា​ស្ថានភាព​នៅ​កម្ពុជា​មិន​ដូច​នៅ​ហុងកុង​នោះ​ទេ ។ ចំពោះ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី វិញ លោក​សុខ ឥ​សាន បាន​គូសបញ្ជាក់​ជា​ថ្មី​ថា អាជ្ញាធរ​កម្ពុជា​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ និង បាន​អះអាង​ថា វាសនា​របស់​លោក សម រ​ង្ស៊ី នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​បើ​ហ៊ាន​ចូល​មក​កម្ពុជា ។

ទោះបីជា​លោក សម រ​ង្ស៊ី បាន​ប្រកាស​យក​ទឹកដី​ថៃ​ដើម្បី​ឈរជើង​យ៉ាងណា​ក្តី ក៏​លោក អ៊ូ ច័ន្ទ​រ័​ត្ន អះអាង​ថា​គ្មាន​លទ្ធភាព​មក​កម្ពុជា​នោះ​ទេ ដោយសារ​ថៃ​មិន​ចង់​ប៉ះពាល់​ជាមួយ​កម្ពុជា និង​អា​មេ​រិ​ក ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ កោះសន្តិភាព​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា យ៉ាង​ដូច្នេះ​ថា​៖ «​សម រ​ង្ស៊ី គ្មាន​លទ្ធភាព​ដើម្បី​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​ទេ ។ គាត់​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លាយជា​អ្នក​រង​គ្រោះ​ចំនួន​ច្រើន​»​។ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​គ្មាន​ជំនឿ​ថា​លោក សម រ​ង្ស៊ី នឹង​ជាន់​ទឹកដី​ថៃ​ទេ ។ យើង​ឃើញ ហើយ លោកស្រី មូរ សុខ​ហួរ មាន​សញ្ជាតិ អា​មេ​រិ​ក​ផង​នៅ​តែ​ចូល​ទឹកដី​ថៃ​មិន​បាន ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា ក្រុម​គាត់​មិន​អាច​ចូល​បាន​នោះ​ទេ​»​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បន្ត​ថា មូលហេតុ​ចូល​មិនបាន​នោះ ដោយសារ​ថៃ​មិន​ចង់​ប៉ះពាល់​ជាមួយអា​មេ​រិ​ក​ទេ ហើយ​ថៃ​ក៏​មិន​ចង់​ប៉ះពាល់​ជាមួយកម្ពុជា​ដែរ ដោយសារ​តែ​ថៃ​មាន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ខ្ពស់ ។ ដូច្នេះ​ថៃ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​គេ​នោះ​ទេ ។លោក​បន្ត​ថា បើសិន​លោក សម រ​ង្ស៊ី មក​ស្រុក​មែន​នោះ គឺ​មិន​បាន​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សង្គម​ជាតិ​នោះ​ទេ ។ យុទ្ធសាស្ត្រ​របស់​លោក សម រ​ង្ស៊ី តាំងពី​ដើម​មក​គឺជា​យុទ្ធសាស្ត្រ​មិន​គ្រប់​ជ្រុងជ្រោយ ដោយ​គ្មាន​ទទួលលទ្ធផល​ចុង​ក្រោយ ហើយ​ធ្វើ​ដោយ​ប្រថុយ ។ ដូច្នេះ​លោក សម រ​ង្ស៊ី បាន​និង​កំពុង​រុញ​ខ្លួន​ឲ្យ​ផុត តាម​រយៈ​យុទ្ធសាស្ត្រ​មិន​គ្រប់​ជ្រុងជ្រោយ​នេះ ឯង ។

ជាមួយ​គ្នា​នេះ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​របស់​លោក សម រ​ង្ស៊ី បាន​និង​កំពុង​តែ​រុញច្រាន​អ្នកគាំទ្រ​ខ្លួន​ឲ្យ​រង​គ្រោះ​ហើយ​ទីបំផុត​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ទេ ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​។ លោក​បញ្ជាក់​ថា​៖ «​រង​គ្រោះ​នេះ យើង​ឃើញ មិន​ទាន់​ថ្ងៃ​៩​វិច្ឆិកា​មក​ដល់​ផង អ្នក​ដែល​ចួ​ល​រួមក្តី ហើយ​អ្នកខ្លះ​មិន​យល់​ពី​ផែ​ក​ការ​របស់​គាត់​ក្តី ក៏​បាន​ក្លាយជា​ជន​រង​គ្រោះ ដោយសារ​ការ​ចាប់ខ្លួន​ពី​ដីកា​តុលាការ ។ លើស​ពី​នេះ បើ​គាត់​មិន​ត្រឡប់​មក​ស្រុក​វិញ ហើយ​ពលករ​មួយ​ចំនួន​ដែល​ចាំ​ហែហម និង​សម្រេចចិត្ត​មក​ដោយ​គ្មាន​គាត់ នឹង​ក្លាយជា​ជន​រង​គ្រោះ ដោយ​ប្រឈម​ជាមួយ​អាជ្ញាធរ​និង​កងកម្លាំង​ប្រដាប់​វុ​ធ​»​។

លោក​បាន​លើក​ឡើង​ថា ភាគី​ទាំង​ក្រុម​លោក សម រ​ង្ស៊ី និង​រាជរដ្ឋាភិបាល មិន​គួរយក​ខ្មែរ​និង​ខ្មែរ​ទៅ​បញ្ជល់​គ្នា​នោះ​ដែរ សម្រាប់​សម័យកាល​នេះ ។ ទោះជា​យ៉ាងណា​ក្តី លោក អ៊ូ ច័ន្ទ​រ័​ត្ន ដែល​ធ្លាប់​ជា​អ្នក​នយោ​បាយ​ជាមួយ​អតីត​គណបក្សប្រឆាំង​អះអាង​ថា លោក សម រ​ង្ស៊ី កំពុង​ធ្វើ​នយោបាយ​មួយ​ដែល​មិន​អាច​អត់​លោក កឹ​ម សុខា បាន ដោយ​រុញច្រាន​លោក កឹ​ម សុខា ឲ្យ​នៅ​តែ​ជា​ដៃគូ​រហូត ។ ដូច្នេះ​បើសិនជា​លោក កឹ​ម សុខា នៅ​តែ​ជា​ដៃគូ​រហូត​នោះ លោក កឹ​មសុខា នៅ​តែ​បន្ត​ជាប់​ឃុំឃាំង​ដោយ​មិន​អាច​ថ្លែង​បាន ។លោក​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​នៅ​តែ​គិត​ថា កឹ​មសុខា នៅ​តែ​ជន​រង​គ្រោះ​ក្នុង​ល្បែង​នយោបាយ របស់​លោក សម រ​ង្ស៊ី ។ កឹ​ម សុខា កំពុង​ក្លាយជា​កូនអុក ឬ​ចំណាប់ខ្មាំង​របស់ សម រ​ង្ស៊ីសម្រាប់​ធ្វើ​នយោបាយ ។ ជាក់ស្តែង ដូច​ជា​ការ​យក​សេរីភាព​លោក កឹ​ម សុខា មក​ភ្នាល់​គ្នា ធ្វើ​ឲ្យ កឹ​ម សុខា ជាប់​ឃុំ​រហូត ។ ជាក់ស្តែង​ភ្នាល់​គ្នា​មក​ដល់​ថ្ងៃ ៩​វិច្ឆិកា​នេះ អស់​ពេល​ច្រើន​ខែ​មក​ហើយ​» ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី បាន​កំពុង​តែ​បិទ​សេរីភាព​លោក កឹ​ម សុខា ដោយ​អាង​ខ្លួន​មាន​សេរីភាព​នៅ​ខាងក្រៅ​ចេះ​តែ​ស្រែក​រហូត ។ លោក​ថា​៖ «​នយោបាយ​សម រ​ង្ស៊ី មិនមែន​មាន​ភាព​ចាស់ទុំ​នោះ​ទេ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ឬ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​» ។ លោក​គូស​បញ្ជាក់​ទៀត​ថា ៖ «​សម រ​ង្ស៊ី​បាន​និង​កំពុង​ធ្វើ​យុទ្ធសាស្ត្រ​ខុស​ហើយ អ្នក​ដែលរុញ​ឲ្យ​គាត់​ធ្វើ​ដោយ​អះ​អាង​ថា​អាយុ​ចាស់​ហើយ​ជា​នយោបាយ​ចុង​ក្រោយ​នោះ គឺជា​ការ​ខុស ព្រោះថា យើង​មិន​អាច​ធ្វើ​នយោបាយ​សម្រាប់​បុគ្គល​ម្នាក់​នោះ​ទេ ។ បើ​តាម​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា បើសិន​លោក សម រ​ង្ស៊ី មក​ស្រុក​វិញ​មែន មាន​តែ​អ្នកគាំទ្រ​មួយ​ចំនួន​តិច ហើយ​អ្នកគាំទ្រ​នោះ​នឹង​អន់​ថយ​នៅ​ថ្ងៃ​បន្តបន្ទាប់ ។ សូម​ជម្រាប​ថា លោក សម រ​ង្ស៊ី និង​បក្ខពួក​បាន​សម្រេច​យក​ទឹកដី​ថៃ​ជា​កន្លែង​ឈរជើង ដើម្បី​ចូល​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ វិច្ឆិកា បាន​លើក​ឡើង​ថា «​ទោះជា​មានការ​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ​យ៉ាងណា​ក៏​ដោយ ក៏​លោក សម រ​ង្សុ​ី និង​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ តាម​ការ​គ្រោងទុក ដោយ​ឥត​ប្រែប្រួល ហើយ​គណៈកម្ម​ការ​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យកប្រទេស​ថៃ​ជា​ច្រក​ឆ្លងកាត់​ចូល​មក​កាន់​ប្រទេស​កម្ពុជា​» ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា ប្រ​សិន បើ​រាជរដ្ឋាភិបាល​ចាត់វិធាន​ការ​ក្តៅ​ចំពោះ​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី ចូល​ស្រុក​នោះ ជៀស​មិន​ផុត​នោះ​ទេ​ដែល​អាច​នឹង​មាន​សម្ពាធ​ផ្សេង​ៗពី​អន្តរជាតិ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ