ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ឆ្នេរកែប​…​កំហឹង​សមុទ្រ​វាយ​កម្ចាត់​​លូ​ចោល

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ប​ង្កើ​តេ​ឆ្នេរ​ថ្មី​បន្ថែម​មួយទៀត នៅ​ទល់មុខ​តូប​យាយ​ម៉ៅ​មុខ​សាលា​ខេត្ត​។ ប៉ុន្តែ​ការ​រៀបចំ​ដាក់​លូ​ធ្វើ​ក្រវាត់​ចូល​ទៅ​ក្នុង​សមុទ្រ​ជម្រៅ​ប្រវែង​១០០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ​នោះ កំពុង​តែ​ត្រូវ​បាន​រំខានដោយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​បង្កើត​ឱ្យ​មាន​រលក​ខ្ពស់​ៗ ធ្វើ​ឱ្យ​អ្នក​ទទួល​ការងារ​រៀប​លូ​ធ្វើ​ខឿន​ច្រាំង​ក្នុង​សមុទ្រ​មិន​អាច​ដំណើរការ​បាន ដោយ​រលូន​ឡើយ ។…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ប​ង្កើ​តេ​ឆ្នេរ​ថ្មី​បន្ថែម​មួយទៀត នៅ​ទល់មុខ​តូប​យាយ​ម៉ៅ​មុខ​សាលា​ខេត្ត​។ ប៉ុន្តែ​ការ​រៀបចំ​ដាក់​លូ​ធ្វើ​ក្រវាត់​ចូល​ទៅ​ក្នុង​សមុទ្រ​ជម្រៅ​ប្រវែង​១០០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ​នោះ កំពុង​តែ​ត្រូវ​បាន​រំខានដោយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​បង្កើត​ឱ្យ​មាន​រលក​ខ្ពស់​ៗ ធ្វើ​ឱ្យ​អ្នក​ទទួល​ការងារ​រៀប​លូ​ធ្វើ​ខឿន​ច្រាំង​ក្នុង​សមុទ្រ​មិន​អាច​ដំណើរការ​បាន ដោយ​រលូន​ឡើយ ។

តាម​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ពង្រីក​ឆ្នេរ​ចូល​ជ្រៅ​ទៅ​ក្នុង​សមុទ្រ​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា​ថា កម្មករ​ជាង​២០​នាក់ បាន​មក​រៀប​លូ​ដាក់​ពង្រាយ​ធ្វើ​ក្រវាត់​នៅ​ក្នុង​សមុទ្រ​ដើម្បី​ចាក់​ដី​បំពេញ ប៉ុន្តែ​ការ​ធ្វើ​នោះ បាន​ជួប​ឧបសគ្គ​ច្រើន​ដូច​ជា​រលក​ខ្ពស់​ៗ​បាន​បោកបក់ ធ្វើ​ឱ្យ​លូ​រសាត់​រាយ​ប៉ាយ​ចេញពី​គ្នា​អស់ និង​ខ្លះ​ត្រូវ​បែក​ខ្ចាត់ខ្ចាយ ។ ចំណែក​កម្មករ​អូស​ក្បូន​៣​សម្រាប់​ដាក់​សម្ភារ​គ្រឿងសំណង់​ត្រូវ​បាន​ទឹក​រលក​វាយ​ពន្លិច ។ អ្នក​មើល​ការងារ​នៅ​ទីនោះ​និយាយ​ប្រាប់​ថា ឥឡូវនេះ​កម្មករ​ជាង​២០​នាក់​បាន​ដេកចាំ​ជាង​១០​ថ្ងៃ​ហើយ រង់ចាំ​ស្ងប់​កំហឹង​រលក ដើម្បី​ចុះ​បន្តការងារ​របស់​ខ្លួន ។

ពាក់ព័ន្ធ​រឿង​ការ​ពង្រីក​ឆ្នេរ​កន្លែង​ថ្មី​មួយទៀត​នេះ​ត្រូវ​បាន​មតិ​ខ្លះ​គេ​សង្ស័យ​ថា ទំនងជា​ក្រុមហ៊ុន​ឯកជន​ណាមួយ​មិនមែន​ជា​របស់​រដ្ឋ ទេ ។ លោក អ៊ុ​ក ថា អភិបាលរង​ខេត្ត​កែប​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា​ថា ការ​រៀប​ដាក់​លូ​ចូល​ទៅ​ក្នុង​សមុទ្រ​នេះ​មិនមែន​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ធ្វើ​ទេ គឺ​រដ្ឋបាល​ខេត្ត​កែប​ជា​អ្នក​ចាត់ចែង​ពង្រីក​ឆ្នេរ​នេះ​បន្ថែម ។

លោក អ៊ុ​ក ថា និយាយ​ថា ការ​ពង្រីក​ឆ្នេរ​បន្ថែម​នៅ​មុខ​តូប​លោកយាយ​ម៉ៅ​ដើម្បី​បើក​ទីធ្លា​នេះ​ឱ្យ​ធំ​ទូលាយ ព្រោះ​ពេល​ធ្វើ​ពិធីបុណ្យ​ម្ដង​ៗ មានការ​ចង្អៀត ដូច្នេះ​ហើយ​ទើប​ខាង​រដ្ឋបាល​ខេត្ត​កែប​បាន​ឯកភាព​ជា​ផ្លូវការ​ប​ង្កី​ត​ឆ្នេរ​ថ្មី​មួយ​បន្ថែម​ទៀត ឱ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ត្រកាល​ឡើង ។

មាន​មតិ​ជា​ច្រើន​និយាយ​ថា ទ​ង្វើ​បែប​នេះ​ជា​រឿង​រំលោភ​លើ​ឆ្នេរសមុទ្រ​ដែល​ច្បាប់​បាន​ហាម ។ ប៉ុន្តែ​បើជា​របស់​រដ្ឋ​មែន​គឺ​រដ្ឋ​មិន​គោរព​ច្បាប់​ដោយ​ខ្លួនឯង ។ទ​ង្វើ​រំលោភ​លើ​ឆ្នេរសមុទ្រ​នៅ​ខេត្ត​កែប មាន​ជា​គំរូ​មួយ​រួច​ទៅ​ហើយ ជា​របស់​សណ្ឋាគារ​មួយ​នៅ​ក្បែរ​គ្នា គេ​និយាយ​ថា​ជា​គំរូ​ដ៏​អាក្រក់ ៕

អត្ថបទសរសេរ ដោយ