ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់…សកម្មភាព​នាំ​គ្នា​ដង​ប្រេង​ហូរ​ចេញពី​ឡាន​​បុក​គ្នា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​ភូមិ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ដណ្តើម​ត្រង​យក​ប្រេង​ ដែល​ហូរ​ចេញពី​ស៊ីទែន​រថយន្ត​ដឹក​ប្រេង​ម៉ា​ហ្សូ​៊​ត ដែល​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​បុក​គ្នា​លាន់​ដូច​រន្ទះ​ធ្លាយ​ហូរ​ស្រោច​លើ​ផ្លូវ ។ ហេតុ ការណ៍​​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​ភូមិ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ដណ្តើម​ត្រង​យក​ប្រេង​ ដែល​ហូរ​ចេញពី​ស៊ីទែន​រថយន្ត​ដឹក​ប្រេង​ម៉ា​ហ្សូ​៊​ត ដែល​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​បុក​គ្នា​លាន់​ដូច​រន្ទះ​ធ្លាយ​ហូរ​ស្រោច​លើ​ផ្លូវ ។ ហេតុ ការណ៍​​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា តាម​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧២ ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ប៉ុន្តែ​ក្រោយមក សកម្មភាព​ត្រង់​យក​ប្រេង​យ៉ាង​ពពាក់ពពូន​នោះ ​ត្រូវ​បាន​ហាមឃាត់​ដោយ​សមត្ថកិច្ច ព្រោះតែ​ប្រឈម​នឹង​ហានិភ័យ​ផ្ទុះ​ឆេះ​ដោយ​ប្រការ​ណាមួយ​ក៏​នាំ​គ្នា​ដកថយ​វិញ​ទៅ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3B-83 71 បើកបរ​ដោយ​ឈ្មោះ អ៊ួ​ន ប៊ុ​ន​ថា​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​តា​ង៉ា​៣ ឃុំ​សូរ​គង ស្រុក​កងមាស ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ និង​រថយន្ត​ធុន​ធំ​ដឹក​ថ្ម មួយ​គ្រឿង​ម៉ាក​STELL ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A.76.46 អ្នកបើកបរ ឈ្មោះ​យង់ មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សូ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម រង​របួសធ្ងន់ ។

ចំណែក​រថយន្ត​ដឹក​ប្រេង​ម៉ា​ហ្សូ​៊​ត ដែល​មាន​ចំណុះ​៨.២០០​លី​ត្រ ត្រូវ​បែក​ស៊ីទែន​រយះ​យ៉ាង​ធំ​ហូរ​ប្រេង​ស្រោច​លើ​ផ្លូវជាតិ​ហូរ​ធ្លាក់​ទៅ​លើ​ប្រឡាយ​អម​សងខាង​ផ្លូវ ។ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​អន្តរាគមន៍ សំអាត​ប្រេង​តាម​ផ្លូវ និង​ដោះស្រាយ​តាម​នីតិ​វិធី ៕​

អត្ថបទសរសេរ ដោយ