ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ចេញពី​កឋិន​មក​ផ្ទះ មិន​ទាន់​ដល់​ផង​ស្រាប់តែ​ជួប​គ្រោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ជិះ​ជា​លក្ខណៈ​គ្រួសារ ខណៈ​ត្រឡប់​មក​ពី​បុណ្យកឋិន​វិញ សង្ស័យ​បើកបរ​ក្នុង​ស្ថានភាព​មេឃ​កំពុង​តែ​ភ្លៀង​មើលផ្លូវ​មិន​ច្បាស់ ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ជិះ​ជា​លក្ខណៈ​គ្រួសារ ខណៈ​ត្រឡប់​មក​ពី​បុណ្យកឋិន​វិញ សង្ស័យ​បើកបរ​ក្នុង​ស្ថានភាព​មេឃ​កំពុង​តែ​ភ្លៀង​មើលផ្លូវ​មិន​ច្បាស់ ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ក្រសួងមហាផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៧១១៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​មាន​ដឹក​ក្រុម​គ្រួសារ​ចេញពី​បុណ្យកឋិន​នៅ​ខេត្តព្រៃវែង ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម្ដុំ​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​គាត់​​បើករថយន្ត​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​មេឃ​ភ្លៀង​ខ្លាំង ធ្វើ​ឲ្យ​គាត់​មើលផ្លូវ​មិន​ច្បាស់ ទើប​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​ចំនួន​១​កង់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ស្ទូច​យក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ