ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ដូច​ម្តេច​ទើប​ឈ្មោះ​ថា​ជា​អ្នក​ស្ងប់រម្ងាប់?

4 ឆ្នាំ មុន

បុគ្គល​អ្នកមាន​លក្ខណៈ​ដូច​ម្តេច​ដែល​ព្រះ​អង្គ​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ? បពិត្រ​ព្រះ​គោត្តម ខ្ញុំព្រះអង្គ​សួរ​ហើយ​សូម​ប្រាប់​នូវ​ឧត្តម​ជន​នោះ​ដោយ​ក្តី​សន្តោស ។ គ្រានោះ​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា បុគ្គល​ណា​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌ ជា​អ្នក​រក្សាសីល មាន​សមាធិ​ល្អ​ហើយ មិន​អាស្រ័យ​នូវ​តណ្ហា​និង​ទិដ្ឋិ…

បុគ្គល​អ្នកមាន​លក្ខណៈ​ដូច​ម្តេច​ដែល​ព្រះ​អង្គ​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ? បពិត្រ​ព្រះ​គោត្តម ខ្ញុំព្រះអង្គ​សួរ​ហើយ​សូម​ប្រាប់​នូវ​ឧត្តម​ជន​នោះ​ដោយ​ក្តី​សន្តោស ។

គ្រានោះ​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា បុគ្គល​ណា​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌ ជា​អ្នក​រក្សាសីល មាន​សមាធិ​ល្អ​ហើយ មិន​អាស្រ័យ​នូវ​តណ្ហា​និង​ទិដ្ឋិ បុគ្គល​នោះ​នឹង​ជា​អ្នក​មិន​ជាប់ជំពាក់​ក្នុង​សេចក្តីចម្រើន​និង​សេចក្តី​វិនាស តថាគត​ហៅ​បុគ្គល​អ្នក​មិន​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ​នោះ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ។

អ្នកប្រាជ្ញ​ទាំងឡាយ​មិន​ជាប់ជំពាក់​ក្នុង​រូប​ជាដើម មិន​មាន​សេចក្តី​កំណាញ់ មិន​និយាយ​លើកខ្លួន មិន​និយាយ​បន្ទាបខ្លួន ជា​អ្នក​មិន​មាន​តណ្ហា និង​ទិដ្ឋិ មិន​លុះ​ក្នុង​អគតិ​ធម៌ ជា​អ្នកមាន​ចិត្ត​ស្មើ​បុគ្គល​នោះ​ឯង​លោក​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ