ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង Liverpool ថា​ប៉ះ Messi និង Ronaldo មិន​ពិបាក​ដូច​ខ្សែប្រយុទ្ធ​១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Trent Alexander-Arnold តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ធ្លាប់​ជួប​ប្រជែង​នឹង Lionel…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Trent Alexander-Arnold តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ធ្លាប់​ជួប​ប្រជែង​នឹង Lionel Messi និង Cristiano Ronaldo ប៉ុន្តែ​គាត់​បាន​គិត​ថា​កីឡាករ​របស់ Manchester United ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​របស់​គាត់​។

កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​ខ្លួនឯង​ក្លាយ​ទៅ​ខ្សែការពារ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​ឡើង​ប្រកួត​ស្វិតស្វាញ​ឱ្យ​ក្លិប​ហង្ស​ក្រហម​។ Alexander-Arnold ធ្លាប់​បាន​ឡើង​ប្រកួត​ជួប​ជាមួយនឹង​កីឡាករ​ខ្លាំង​ៗ​លើ​ពិភពលោក តែ​គាត់​បាន​ប្រាប់​ថា Marcus Rashford គឺជា​គូប្រជែង​ពិបាក​យកឈ្នះ​។ ជា​ពិសេស​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៨ ជាមួយនឹង Manchester United​។

Alexander-Arnold បាន​ប្រាប់​សារព័ត៌មាន The Athletic ថា​៖«​ការ​ប្រកួត​ជាមួយ United គឺជា​ការ​ប្រកួត​ពិបាក​បំផុត ទាំង​គូប្រជែង​ខ្លាំង​ៗ ដែល​ខ្ញុំ​មិន​បាន​គិត​ត្រៀម​ទុក​មុន​។ ខ្ញុំ​ចង់​និយាយ​ថា​ខ្ញុំ​បាន​មើល​ស្រាល​គាត់​។ វា​ជា​ការ​រៀនសូត្រ​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​។ វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ចង់ឱ្យ​កើតឡើង​នោះ​ទេ​។ ក្នុង​នាម​ជា​កីឡាករ Liverpool វា​ប្រហែលជា​ការ​ប្រកួត​អាក្រក់​បំផុត​ក្នុង​រដូវ​កាលនោះ​។ ប៉ុន្តែ​នៅ​ពេល​មានរឿង​បែប​នេះ​កើតឡើង អ្នក​ត្រូវ​តែ​រៀន​ពី​វា​»​។

កីឡាករ​វ័យក្មេង​រូប​នេះ បាន​ចាត់​ទុក វា​ជា​ការ​ដាស់តឿន​មួយ ដែល​ខ្លួន​មិន​ចង់ឱ្យ​មានរឿង​នោះ​កើតឡើង​នោះ​ទេ​។ គេ​មិន​បាន​បញ្ចេញ​ឈ្មោះ Ronaldo ឬ Messi ថា​ជា​គូប្រជែង​ពិបាក​នោះ​ទេ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ