ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ដែល​នាំ​ឱ្យ​វិនាសទាន់ហន់​ប្រការ​ទី​១

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាគ​៥៤​ព្រះពុទ្ធ​បាន​បង្រៀន​ឲ្យ​មនុស្ស​ស្គាល់​ហេតុ​ដែល​នាំ​ឱ្យ​វិនាស​ទាំង​១២​ប្រការ បើ​បុគ្គល​ណា​វៀរចាក​បាន បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តីសុខ​ស្ងប់​និង ចម្រុងចម្រើន ។ សម័យមួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី​។…

នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាគ​៥៤​ព្រះពុទ្ធ​បាន​បង្រៀន​ឲ្យ​មនុស្ស​ស្គាល់​ហេតុ​ដែល​នាំ​ឱ្យ​វិនាស​ទាំង​១២​ប្រការ បើ​បុគ្គល​ណា​វៀរចាក​បាន បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តីសុខ​ស្ងប់​និង ចម្រុងចម្រើន ។

សម័យមួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី​។ គ្រានោះ​មាន​ទេវតា​១​អង្គ កាលដែល​រាត្រី​បឋមយាម​កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​រុងរឿង​ញុំ​ា​ង​វត្ត​ជេតពន​ជុំវិញ​ឲ្យ​ភ្លឺស្វាង ហើយ​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ក៏​ក្រាបថ្វាយបង្គំ ហើយ​ស្ថិត​ក្នុង​ទី​សមគួរ ។

លុះ​ទេវតា​នោះ ស្ថិត​នៅ​ក្នុង​ទី​សមគួរ​ហើយ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​ភគវា​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស​ទាំង​១២​ប្រការ ហើយ​ព្រះ​អង្គ​ត្រាស់​សម្តែង​ដោយ​គាថា​យ៉ាងនេះ​ថាៈ

បុគ្គល​អ្នក​ទ្រុស្ត​ធម៌ ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​ដែល​មិន​ស្វែង​យល់​ដល់​សេចក្តី​ពិត ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​សេចក្តី​បង្រៀន​ក្លែងក្លាយ ដែល​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា ទ្រព្យសម្បត្តិ និង​អាច​ឈាន​ដល់​ជីវិត​ក៏​មាន ។

មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​នឹង​ធ្វើខ្លួន​ងាយ​ឲ្យ​អ្នក​ដទៃ​បោក​បញ្ឆោត បំភ័យ ឬ​អូស​ទាញ​ឲ្យ​ធ្វើអំពើ​ផ្សេង​ៗ​ដែល​គ្មាន​ភាព​ប្រាកដនិយម ដូច​ជា​ត្រូវ​គេ​បោក​ឲ្យ​ជឿ​លើ​ការ​សាក់​លើ​ខ្លួនប្រាណ ការ​ទិញ​កន្សែង​យ័ន​, ការ​ទិញ​ថ្នាំបុរាណ​ធ្វើ​ពី​ឫស​ឈើ​ឬ​សត្វ​ងាប់​, ការ​ស្រោច​ទឹក​លើករាសី​, ការ​ទស្សន៍​ទាយ​មើល​អនាគត​ជាដើម ។

មនុស្ស​ក្រុម​នេះ​នឹង​ងាយ​ត្រូវ​គេ​បញ្ឆោត​ឲ្យ​ចំណាយ​ពេលវេលា ទ្រព្យសម្បត្តិ ឬ​ជីវិត​ទៅ​លើ​គោល​លទ្ធិ​ណាមួ​យ​​​ដែល​គ្មាន​ហេ​ត​ផល ។ ពួក​គេ​នឹង​ក្លាយទៅជា​មនុស្ស​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បញ្ជា​របស់​ជន​បោកប្រាស់​ដែល​រង់ចាំ​ឱកាស​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ទៅ​បម្រើ​បុគ្គល​ផ្ទាល់ខ្លួន​ឬ​បក្សពួក​របស់​គេ ដែល​ទាំង​អស់នេះ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ