ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​សុទ្ធតែ​ខ្សែប្រយុទ្ធ​ខ្លាំង​ៗ​តែ Barcelona ចាញ់​ស្ពឹក​មុខ

4 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុម FC Barcelona បានបរាជ័យក្នុងការនាំមុខរបស់ពួកគេនៅលើកំពូលតារាង LaLiga បន្ទាប់ពីបរាជ័យ…

តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្រុម FC Barcelona បានបរាជ័យក្នុងការនាំមុខរបស់ពួកគេនៅលើកំពូលតារាង LaLiga បន្ទាប់ពីបរាជ័យ ៣-១ នៅលើទឹកដី Levante កាលពីថ្ងៃសៅរ៍ ។

Lionel Messi, Luis Suarez និង Antoine Griezmann មានមុខនៅលើតារាងតាំងពីដើមប្រកួត ហើយក្រោយមកមាន Sergi Roberto និង Arthur Melo ចូលមកជំនួស Jordi Alba និង Sergio Busquets។  Barca បានចាប់ផ្តើមជាមួយនឹងភាពឈានមុខ បើទោះបីជា Griezmann ដាក់មួយជើងខុសសំណាញ់។

នៅនាទីទី៣៨ ជើងខ្លាំងអាហ្សង់ទីន Lionel Messi បានស៊ុតមួយជើងចូលទី ពេលស៊ុត​ប៉េ​ណាល់​ទី ដែលធ្វើឱ្យក្រុម Barcelona ឈានមុខនៅតង់ទីមួយ។ តែសម្រាប់តង់ទីពីរវិញ ខាង Levante តាមស្មើរនៅនាទី៦១ ដោយកីឡាករ Jose Campana ។ គ្រាន់តែ២នាទីកន្លងផុតទៅភ្លាម Borja Mayoral រកបានមួយគ្រាប់ទៀត ដែលធ្វើឱ្យ Levante បាន២គ្រាប់ ខណៈដែល Barcelona នៅតែមាន១គ្រាប់ ។

ប្រាំនាទីក្រោយ នៅនាទី៦៨ ខាង Levante រកបានមួយគ្រាប់ទៀត ដោយកីឡាករ Nemanja Radoja។ ចុងក្រោយ គឺ Barcelona ចាញ់ការប្រកួត យ៉ាងស្ពឹកមុខ បើទោះបីជាមានកីឡាករខ្លាំងៗពេញតារាងក៏ដោយ ជាពិសេសគឺ Lionel Messi ៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ