ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​អ្វី​ម្ល៉េះ​! ទារក​ទើប​កើត​ត្រូវ​ច្រក​ថង់​​ទុក​ចោល​នៅ​គំនរ​សំរាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជា​ការពារ​បាន​ប្រទះ​ឃើញ​ទារក​ទើបនឹង​កើត​ម្នាក់​នៅ​ជាប់​ទាំង​ទងផ្ចិត​ផង ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ច្រក​ថង់ យក​ទៅ​ទុក​ចោល​​នៅ​គំនរ​សំរាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​50​នាទី​យប់ ថ្ងៃ​ទី​3 ខែវិច្ឆិកា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជា​ការពារ​បាន​ប្រទះ​ឃើញ​ទារក​ទើបនឹង​កើត​ម្នាក់​នៅ​ជាប់​ទាំង​ទងផ្ចិត​ផង ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ច្រក​ថង់ យក​ទៅ​ទុក​ចោល​​នៅ​គំនរ​សំរាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​50​នាទី​យប់ ថ្ងៃ​ទី​3 ខែវិច្ឆិកា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​907 នៅ​ចំណុច​ជាប់​នឹង​របង​បឋម​សិក្សា​ទួលសង្កែ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​តាម​ប្រភព​ពី​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​1 បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​8​យប់ មាន​អ្នក​រស់នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ​ប្រាប់​ថា មាន​ក្មេង​ៗ​ដើរ​រើស​សំរាម​បាន​ប្រទះ​​ឃើញ​ក្នុង​គំនរ​សំរាម​មាន​ទារក​ប្រឡាក់​សុទ្ធតែ​ឈាម និង​មាន​ជាប់​ទាំង​ទងផ្ចិត ហើយ​ត្រូវ​គេ​ច្រក​ក្នុង​ថង់​ពណ៌​ស ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ការពារ និង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​មក​មើល ប៉ុន្តែ​ជា​អកុសល​ទាករ​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា ទារក​ខាងលើ​នេះ​ត្រូវ​បាន​ម្តាយបង្កើត​មក​ស្លាប់ ឬ​ក៏​កើតមក​ហើយ​យក​មក​បោះចោល​ក្នុង​ថង់​រហូត​ដល់​ស្លាប់ ឬ​ក៏​បែប​ណា​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​លើកសព​ទារក​យក​បូជា​​នៅ​វត្ត​ទួល​សង្កែ​តែ​ម្តង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ