ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោត​ចេះ​តែ​ហ៊ាន​ទៅ​កើត? បើ​អត់​ច្បាប់​ទេ កុំ​អាល​កើប​លុយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រណ្តៅ​ដី​អត់​ច្បាប់​មួយ​កន្លែង​ បាន​បើក​ដំណើរការ​កាយ​យក​អាចម៍ដី​រាល់ថ្ងៃ​ ដោយ​ពុំ​មាន​ការ​រំខាន​ដល់​អស់លោក​ជំនាញ​រ៉ែ​បន្តិច​ណា​ឡើយ​ ដោយសារ​តែ​រណ្តៅ​ដី​នោះ​ ត្រូវ​បាន​ប្រភព​ប្រាប់​ថា​ មាន​មន្ត្រី​ការិយាល័យ​ស្រុក​សំរោង​ទង​នៃ​មន្ទី​ធនធាន​រ៉ែ​មួយ​រូប​ជា​អ្នក​កាង​ពីក្រោយ​ ។ រណ្តៅ​ដី​សង្ស័យម៉ាង​ច្បាប់​នោះ​…

ខេត្តកំពង់ស្ពឺ ៖ រណ្តៅ​ដី​អត់​ច្បាប់​មួយ​កន្លែង​ បាន​បើក​ដំណើរការ​កាយ​យក​អាចម៍ដី​រាល់ថ្ងៃ​ ដោយ​ពុំ​មាន​ការ​រំខាន​ដល់​អស់លោក​ជំនាញ​រ៉ែ​បន្តិច​ណា​ឡើយ​ ដោយសារ​តែ​រណ្តៅ​ដី​នោះ​ ត្រូវ​បាន​ប្រភព​ប្រាប់​ថា​ មាន​មន្ត្រី​ការិយាល័យ​ស្រុក​សំរោង​ទង​នៃ​មន្ទី​ធនធាន​រ៉ែ​មួយ​រូប​ជា​អ្នក​កាង​ពីក្រោយ​ ។

រណ្តៅ​ដី​សង្ស័យម៉ាង​ច្បាប់​នោះ​ ស្ថិត​នៅ​ភូមិ​ព្រៃ​តា​អូក ​ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ ​។ ​ម្ចាស់​រណ្តៅ​នោះ​ មិន​ត្រូវ​បាន​ស្គាល់​ឡើយ​ គឺ​គេ​ស្គាល់​តែ​មន្ត្រី​រ៉ែ​មួយ​រូប​ឈ្មោះ​មិ​ញ​ ថៃ​ ជា​អ្ន​ក​ ។​ ប្រភព​បាន​ ឱ្យ​ដឹង​ថា ​រណ្តៅ​នេះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នោះ​ទេ ​តែ​ដោយសារ​តែ​លោក​មិ​ញ ថៃ ជា​អ្នក​ចេញ​មុខ​ធានា​អះអាង​ទើប​ឈ្មួញ​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​កាយ​យក​អាចម៍ដី​ដឹក​តាមរ​ថ​យន្ត​យី​ឌុ​ប​ទាំង​ឡាន​ៗ​យក​ទៅ​លក់​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​ការ​បង់​សួយ​សារ​ដល់​រដ្ឋ​ឡើយ​ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​បាន​ប្រាប់​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន គេ​ឃើញ​មន្ត្រី​​មន្ទីរ​រ៉ែ​មួយ​ក្រុម​ចុះ​ទៅ​ផ្អាក​កម្ម​ភាព​កាយ​ដី​ល្មើសច្បាប់​នេះ​ដែរ​ តែ​នៅ​ពេល​ដែល​មន្ត្រី​ចេញ​ផុត​ទៅ​វិញ​អស់​ទៅ​ ស្រាប់តែ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​មក​កាយ​ដី​ ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើងអុីចឹង ​។

​ប្រភព​បន្ត​ថា​ ការ​ដែល​ឈ្មួញ​ហ៊ាន​យក​គ្រឿងចក្រ​ មក​កាយ​ដី​ដោយ​គ្មាន​ច្បាប់​បែប​នេះ​ដោយសារ​តែ​ថៅកែ​ដី​មាន​សម្ព័​ន្ធ​ភាព​ជិត​ស្និទ្ធិជាមួយ​លោក​មិ​ញ​ ថៃ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ​ស្រុក​សំរោង​ទង​​ ទើប​ឈ្មួញ​ហ៊ាន​ប្រព្រឹត្ត​ល្មើស​បែប​នេះ​ ។

មន្ត្រី​នៃ​មន្ទី​រ៉ែ​មួយ​រូប​បាន​បញ្ជាក់​ប្រាប់​ថា បើ​រឿង​នេះ​ពិត​ដូច​ការ​លើក​ឡើង​មែន ​មន្ត្រី​រូប​នោះ​ប្រាកដជា​មាន​កំហុស ​ត្រូវធ្វើ​តាម​វិន័យ​រដ្ឋបាល​ ។​ កន្លង​មក ​ក្រុមការងារ​មន្ទីរ​ធ្លាប់​បាន​ចុះ​ទៅ​ផ្អាក​សកម្មភាព​កាយ​ដី​នេះ​ដែរ ​ដោយ​ធ្វើ​កំណត់ហេតុ​ណែនាំ​អោយ​ម្ចាស់​ទីតាំង​ត្រូវ​សុំ​ច្បាប់​អនុញ្ញាតឱ្យ​ត្រឹមត្រូវ​ទើប​អាច​ដំណើរ​ការ​បាន ​។

ពាក់​ព័​​ន្ធ ករណី​លោក​មិ​ញ ​ថៃ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ​ស្រុក​សំរោង​ទង ​ទៅ​កាង​អោយ​ការ​កាយ​ដី​នៅ​ស្រុក​គងពិសី​នេះ​ដែរ ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មិ​ញ​ ថៃ ​បាន​ឡើយ ​។

ព័ត៌មានពិស្តារមានផ្សាយនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ