ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ វ័ធ ថៃ បែរ​ត្រូវ​ចំ​របួស​ចាស់​ខ្លួន​​ឯង​ធ្វើ​ឱ្យ​បោះបង់​ការ​ប្រកួត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​អ្នកគាំទ្រ​ភាគច្រើន​យល់​ថា កីឡាករ​ល្បីល្បាញ​របស់​កម្ពុជា ផា​ន់ គ្រាន់ នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​អ្នកគាំទ្រ​ភាគច្រើន​យល់​ថា កីឡាករ​ល្បីល្បាញ​របស់​កម្ពុជា ផា​ន់ គ្រាន់ នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ កីឡាករ​បង្គោល​ក្រហម​រូប​នេះ បែរជា​ប្រកួត​ជាមួយ​ថៃ​មិន​បាន​២​ទឹក​ទៅ​វិញ​។ កីឡាករ​រូប​នេះ បាន​បោះបង់​ការ​ប្រកួត ដោយសារ​តែ​ភ្លាត់​ខ្លួនឯង​សុទ្ធសាធ​ក្នុង​ពេល​កំពុងធ្វើការ​វាយលុក​។

ប្រដាល់​អន្តរជាតិ ដែល​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ កីឡាករ ផា​ន់ គ្រាន់ បង្គោល​ក្រហម ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ឈ្មោះ Phat Ka ដោយ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ គឺជា​លើក​ទី​៦ ហើយ​។

មួយគូ​នេះ ឈ្នះ​ចាញ់​ៗ​កន្លង​មក ទើប​គេ​អាច​និយាយ​បាន​ថា សមត្ថភាព​របស់​មួយគូ​នេះ គឺ​មិន​លើស​គ្នា​ទេ​។

យ៉ាងណាមិញ​ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ក្ដៅ​ៗ កីឡាករ ផា​ន់ គ្រាន់ មិន​ទាន់​ធ្វើ​អោយ​អ្នក​ទស្សនា​​ជក់ចិត្ត​នៅឡើយ​ផង ក៏​ស្រាប់តែ​បញ្ចប់​ទាំង​មិន​អស់ចិត្ត ដោយសារ​តែ​កីឡាករ​កម្ពុជា យក​កែងដៃ​ដែល​មាន​របួស​កន្លង​មក ទៅ​អុក​ចំ​ក្បាល​កីឡាករ​ថៃ ធ្វើ​អោយ​កម្លាំង​ទង្គិច បណ្ដាល​អោយ​កែងដៃ​របស់​លោក​ឈឺ​ចុក​ខ្លាំង ហើយ​គាប់​ជួន​ជា​កីឡាករ​ថៃ វាយបក​មក​ទាត់​ប៉ុន្មាន​ជើង​ចំ​កន្លែង​ឈឺ​នោះ​ផង ក៏​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ដោយ​អោយ​ថៃ​ឈ្នះ​ក្នុង​ទឹក​ទី​២​តែ​ម្ដង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ