ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​មក​ចាំ​ទទួល​អ្នក​ធ្វើបុណ្យ​ទុក​ហើយ

4 ឆ្នាំ មុន

ធម្មិក​ឧបាសក​ជា​អ្នក​ដល់​ព្រម​ដោយ​កល្យាណ​ធម៌ ពេល​ដែល​គាត់​ឈឺ​ជិត​ស្លាប់​នោះ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ស្រី​របស់​គាត់​ទៅ​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​សតិបដ្ឋាន​សូត្រ​ឱ្យ​គាត់​ស្តាប់ ។ នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​សូត្រ​សតិបដ្ឋាន​សូត្រ​នោះ ធម្មិក​ឧបាសក​បានឃើញ​នូវ​ទេវ​រថ​មាន​ចំនួន​ជា​ច្រើន​ដែល​ពួក​ទេវតា​ទាំង​៦​ជាន់​នាំ​យក​មក​ចាំ​ទទួល​គាត់​ទៅ​កាន់​ឋាន​ទេវលោក​។ ពួក​ទេវតា​ទាំងឡាយ​បាន​អញ្ជើញ​ឱ្យ​គាត់​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​។ ខណៈនោះ​ធម្មិក​ឧបាសក​បាន​និយាយ​អង្វរករ​នឹង​ពួក​ទេវតា​ថា ឈប់​ចាំ​សិន​ៗ ។…

ធម្មិក​ឧបាសក​ជា​អ្នក​ដល់​ព្រម​ដោយ​កល្យាណ​ធម៌ ពេល​ដែល​គាត់​ឈឺ​ជិត​ស្លាប់​នោះ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ស្រី​របស់​គាត់​ទៅ​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​សតិបដ្ឋាន​សូត្រ​ឱ្យ​គាត់​ស្តាប់ ។

នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​សូត្រ​សតិបដ្ឋាន​សូត្រ​នោះ ធម្មិក​ឧបាសក​បានឃើញ​នូវ​ទេវ​រថ​មាន​ចំនួន​ជា​ច្រើន​ដែល​ពួក​ទេវតា​ទាំង​៦​ជាន់​នាំ​យក​មក​ចាំ​ទទួល​គាត់​ទៅ​កាន់​ឋាន​ទេវលោក​។ ពួក​ទេវតា​ទាំងឡាយ​បាន​អញ្ជើញ​ឱ្យ​គាត់​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​។ ខណៈនោះ​ធម្មិក​ឧបាសក​បាន​និយាយ​អង្វរករ​នឹង​ពួក​ទេវតា​ថា ឈប់​ចាំ​សិន​ៗ ។

ឯ​ពួក​ភិក្ខុ​ទាំងឡាយ​បានឮ​ធម្មិក​ឧបាសក​និយាយ​ថា ឈប់​សិន​ៗ ដូច្នេះ​ហើយ ទើប​ឈប់​សូត្រធម៌ ហើយ​ច​ម្រើនពរ​សុំ​លា​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​។ ពេល​ដែល​ពួក​ភិក្ខុ​បាន​និមន្ត​ត្រឡប់​ទៅ​វត្ត​អស់ហើយ ធម្មិក​ឧបាសក បានដឹង​ស្មារតី​ឡើង មិនឃើញ​ព្រះសង្ឃ​ក៏​សួរ​កូន​ថា ព្រះសង្ឃ​និមន្ត​ទៅ​ណា​អស់ហើយ ? ពួក​កូនប្រុស​ស្រី​បា​ន​ប្រាប់​គាត់​ថា ព្រះសង្ឃ​លោក​និមន្ត​ទៅ​វត្ត​អស់ហើយ ព្រោះ​ឪពុក​បាន​និយាយ​ថា ឈប់​សិន​ៗ​នោះ​អី​ ។

ធម្មិក​ឧបាសក​ក៏​ភ្ញាក់ខ្លួន​ព្រើត ហើយ​និយាយ​ទៅ​កាន់​កូន​ៗ​ថា ពុទ្ធោ ឪពុក​មិន​បាន​និយាយ​ឱ្យ​លោក​ឈប់​សូ​ត្រធម៌​កាលណា ឪពុក​និយាយ​ជាមួយ​ពួក​ទេវតា ដែល​បាន​ចុះ​មក​ដើម្បី​យក​ឪពុក​ទៅ​នៅ​ឯ​ឋាន​ទេវលោក​ទេ​តើ ។ ទោះបីជា​គាត់​និយាយ​ប្រាប់​រឿង​ពិត​យ៉ាងណា​ក៏​ដោយ ក៏​កូនប្រុស​ស្រី​មិន​ជឿ​គាត់​ដែរ​។ ធម្មិក​ឧបា​ស​ក​បាន​ប្រាប់​កូន​ៗ​ឱ្យ​យក​កម្រងផ្កា​បោះ​ឡើង​ទៅ​លើ​អាកាសវេហាស៍ ហើយ​បាន​អធិដ្ឋាន​ឱ្យ​កម្រងផ្កា​នោះ​ជាប់​នឹង​ចន្ទោល​ទេវ​រថ​ដែល​ពួក​ទេវតា​នាំ​មក​ពី​ឋាន​តុសិត​ទេវលោក ។

ពួក​ប្រជាជន​ដទៃ​ទៀត​មើលឃើញ​តែ​កម្រងផ្កា មិនឃើញ​ទេវ​រថ​ឡើយ ក៏​មាន​សេចក្តី​ស្ងើច​អស្ចារ្យ ។ ចំណែក​ឯ​ពួក​ភិក្ខុ​ទាំងឡាយ លុះ​និមន្ត​ត្រឡប់​មក​ដល់​វត្ត​វិញ ហើយ​បាន​ចូល​ទៅ​ក្រាបទូល​ដល់​ព្រះ​សាស្តា​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ធម្មិក​ឧបាសក​ពេល​ដែល​ខ្ញុំព្រះករុណា​ទាំងឡាយ​សូត្រធម៌​សតិបដ្ឋាន​សូត្រ​នោះ គាត់​បាន​ហាម​មិន​ឱ្យ​ខ្ញុំព្រះករុណា​សូត្រ​ឡើយ ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​រឿង​ពិត​ឱ្យ​ភិក្ខុ​ទាំងនោះ​បានដឹង​ច្បាស់ ហើយ​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ អ្នក​ដែល​បាន​ធ្វើបុណ្យ​ទុក​មក​ហើយ រមែង​ត្រេកអរ​រីករាយ​សប្បាយ​ក្នុង​លោក​ទាំង​ពីរ គឺ​រីករាយ​ក្នុង​លោក​នេះ​ផង និង​រីករាយ​ក្នុង​លោក​ខាង​មុខ​ផង គេ​រមែង​ត្រេកអរ​រីករាយ​សប្បាយ​ព្រោះ​ឃើញ​នូវ​កម្ម​ដ៏​បរិបូណ៌​របស់​ខ្លួន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ