ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​មន្ត្រីនគរបាលម្នាក់បាត់​បង់ជីវិត​តាម​ផ្លូវ​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង ។ លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង ។

លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​គីឡូម៉ែត្រ​១២៩​និង​១៣០ ស្ថិត​ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

លោក​អធិការ​ក្រុង​សែន​មនោ​រម្យ​បាន​បន្ត​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើ​នោះ បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​រថយន្ត​បើក​លឿន​លុះ​ពេល​មើលផ្លូវ​មិនឃើញ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូត​នៅ​ខាងឆ្វេង​ដៃ​តែ​ម្តង​។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ី​ម ភូ​រិ​ត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​នគរបាល​វរៈ​៣០៣​ ការពារ​ព្រំដែន​គោក មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ស គ្មាន​ស្លាក​លេខ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ដែល​រត់គេច​ខ្លួន​បាត់ បាន​បន្សល់​ទុក​នូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក AVALON ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២G-៧១៤០ ។

ទោះបីជា​ជន​បង្ក​ពុំ​ស្ថិត​នៅ​កន្លែង​កើតហេតុ​ក្តី តែ​សមត្ថកិច្ច​បាន​រក​ឃើញ​លិខិត​ផ្ទេរសិទ្ធិ​ជា​របស់​វរសេនីយ៍ត្រី​ប៊ុ​ន វ៉ាង ជា​មេបញ្ជាការ​ស្តីទី​នៃ​មូលដ្ឋាន​កងទ័ព​ស្រុក​អូ​រាំង​ក្នុង​រថយន្ត​បង្ក​។ រាល់​ឯកសារ និង​អត្តសញ្ញាណ​ទាំងនេះ អាច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​បង្ក​ជា​មេបញ្ជាការ​រង​មូលដ្ឋាន​កងទ័ព​ស្រុក​អូរ​រាំង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ