ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល​ស្រុក​ខ្មែរ​អំឡុង​ចុង សត​វត្សរ៍​​ទី​១៩ ​ដើម​សតវត្សរ៍​ទី​២០ តិច​មើល៍

4 ឆ្នាំ មុន

លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (១៨៥១-១៩១៧​នៃ​គ​.​ស​) អតីត​អធិបតីរង ប្រចាំ​ក្រុងភ្នំពេញ និង​ខេត្ត សម្បូ​ណ៍ (​កំពង់ធំ​) ពី​ឆ្នាំ​១៨៨៦…

លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (១៨៥១-១៩១៧​នៃ​គ​.​ស​) អតីត​អធិបតីរង ប្រចាំ​ក្រុងភ្នំពេញ និង​ខេត្ត សម្បូ​ណ៍ (​កំពង់ធំ​) ពី​ឆ្នាំ​១៨៨៦ ដល់ ១៩១៣ ពោល គឺ​បាន​មក​ដល់​ស្រុក​ខ្មែរ​ក្រោយ​ពី​ការ​តាំង​អាណាព្យាបាល​បារាំង​លើ​កម្ពុជា នា​ឆ្នាំ ១៨៦៣ បាន​បន្សល់​ទុក​នូវ​រូបភាព​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​សង្គម​វប្បធម៌​ខ្មែរ​នា​ចុង​ស​.​វ​ទី​១៩ ដើម​ស​.​វ​ទី​២០ ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ សរសេរ​ថា ឯកសារ​ទាំងនោះ​រួម​មាន រូបភាព និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ខ្មែរ និង​ខ្មែរ​ដើម​ភាគតិច​នៅ​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​សំ​ណេ​រ​ដៃ​ដែល​ជា​ឯកសារ​រដ្ឋបាល​ជា​ភាសា​ខ្មែរ ព្រមទាំង​អត្ថបទ​ស្រាវជ្រាវ ឬ​ក៏​ជា​ការ​បកប្រែ ដែល ភាគច្រើន​មិន​ទាន់ បោះពុម្ព​នៅឡើយ ។

ក្រៅពី​ឯកសារ​ទាំងនោះ យើង​ក៏​ឃើញ​នៅ​មាន​វត្ថុ​សិល្បៈ​ព្រមទាំង​គំនូរ​លើ​កំណាត់​ក្រដាស​មាន​ផាត់​ពណ៌ ឬ​ជា​ខ្មៅ​ស ដែល​យើង នឹង​បង្ហាញ​នៅ​ពេល​ខាង​មុខ​ទៀត ។ សូម​រំឭក​ថា លោក​អធិ​បតីរង​ខាងលើ​នេះ​បាន​សរសេរ​សៀវភៅ ឬ​អត្ថបទ​ស្រាវជ្រាវ​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​, សាសនា​, ទំនៀមទម្លាប់ (​ខ្មែរ និង​ខ្មែរលើ​), ក្បួនខ្នាត ច្បាប់ក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា ឯកសារ​ដ៏​សម្បូរ​បែប​ខាងលើ​នេះ សព្វ​ថ្ងៃនេះ​ដែល​បាន​ក្លាយទៅជា​មូលនិធិ​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ត្រូវ​បាន​តម្កល់​ទុក​នៅ​បណ្ណាល័យ​ក្រុង​អា​ឡាំង​សុង ប្រទេស​បារាំង​ដែល​ជា​ស្រុក​កំណើត​របស់​លោក ។ រីឯ​វត្ថុ​វប្បធម៌​វិញ ចំនួន​ជា​ច្រើន​រយ​មុខ ត្រូវ​បាន​តម្កល់​ទុក​នៅ​សារមន្ទីរ​ខេត្ត​ខាងលើ​នេះ​ដោយ មាន​រូបយើង​ជា​អ្នក​រៀបចំ​ពិ​ពណ៌​សម្រាប់​មហាជន​កាលពី​ឆ្នាំ ១៩៧៦ តាម​សំណើរ​របស់​សាលាក្រុង ។

ដោយ​សព្វ​ថ្ងៃនេះ​នៅ​ប្រទេស​កម្ពុជា​យើង ក្រោយ​ពី​សង្គ្រាម​មក គេ​ឃើញ​មិនសូវ​មាន​ឯកសារ​ជា​រូបភាព ឬ​ក៏​ជា​សំ​ណេ​រ​ដៃ​ទាក់ទិន​ទៅ​នឹង​ស្ថានភាព​នៃ​ប្រទេស​ខ្មែរ​នា​ចុង​ស​.​វ​ទី​១៩ និង​ដើម​ទី​២០​ទេ ដូច្នេះ​ហើយ​បានជា​យើង​បាន​យក​ឯកសារ​រូបភាព​ទាំងនោះ​មក​ផ្សព្វផ្សាយ ជូន​ជា​ព័ត៌មាន ។ ម្យ៉ាងវិញទៀត​ដោយសារ តែ​សម្បត្តិ​វប្បធម៌​ទាំងនោះ​ភាគច្រើន​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅឡើយ ទើប​ថ្ងៃនេះ​យើង​មាន​សេចក្តី​រីករាយ សោមនស្ស​ក្រៃ​លែង​នឹង​យក​បង្ហាញ​ជូន​ខេមរជន​ជ្រាប​ជា​បន្តបន្ទាប់ ។

យើង​ជឿជាក់​ថា បើ​គ្មាន​ឯកសារ​រូបភាព​ទាំងនោះ ក៏​គ្មាន​ស្នាដៃ​ដ៏ សំខាន់​ៗ​ស្រាវជ្រាវ​របស់​អ្នក​ប្រាជ្ញ​ខាងលើ​នេះ​ទេ​ដែរ ដែល​បាន​សរសេរ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ​ដែរ ។ ហើយ​យើង​ក៏​ពិតជា​បាន​បាត់បង់​នូវ​ការ​ចេះ​ដឹង​មួយ​ចំនួន​ស្តី​ពី​វប្បធម៌​ខ្មែរ​ពុំខាន ដែល​គេ​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខេ​មរ​វិជ្ជា ។ ឧទាហរណ៍ មាន​អ្នក​ស្រាវជ្រាវ ក្មេង​ៗ​ខ្លះ​ខាង​ខេ​មរ​វិជ្ជា​បាន​បង្ហាញ​ជា​សំខាន់​ពី​សំ​ណេ​រ​ដៃ​ជា​ភាសា​ខ្មែរ និង​បារាំង​ទាំងនោះ ដែល​បាន​ក្លាយទៅជា​សម្បត្តិ​របស់​ទីក្រុង​អា​ឡាំង​សុង នឹង​បាន​ធ្វើការ​សិក្សា​ស្រាវ ជ្រាវ​លើ​បញ្ហា​មួយ​ចំនួន ស្តី​ពី​សង្គម​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង ដែល​គេ​ពុំ​ធ្លាប់​បានដឹង​ពី​មុន​មក គួរ​ឲ្យ ចាប់អារម្មណ៍ ។

ដូច្នេះ​តាម​រយៈ​ការ​សិក្សា​ប្រៀបធៀប​រូបភាព​ឯកសារ​ទាំងនោះ ស្តី​ពី​ស្ថានភាព​សង្គម​ខ្មែរ​នា​ជំនាន់​នោះ ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន យើង​ក៏​អាច​ដឹង​ថា សង្គម​ខ្មែរ​បាន​មានកា​រវិ​វ​ឌ្ឍ និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ជា​ហូរហែ មិន​ឈប់​ឈរ គួរ​ឲ្យ​កត់សម្គាល់។

ចំពោះ​រូបភាព​ឯកសារ​ទាំងនោះ​ថត​អំឡុង​ឆ្នាំ​១៨៩០-១៨៩៥ ដែល​សព្វ​ថ្ងៃនេះ​បាន​ក្លាយទៅជា​ឯកសារ​ជា​ប្រវត្តិសាស្ត្រ លោក​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ បាន​មក មិនមែន​ដោយ​ភាព​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ ។ ក៏​ប៉ុន្តែ​ដោយ លោក​បាន​ជម្នះ​រាល់​ឧបសគ្គ ព្រមទាំង​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​យ៉ាង​សន្ធឹកសន្ធាប់ បើ​យោង​តាម​កំណត់ហេតុ​របស់​លោក នា​ចុង​ស​.​វ​ទី​១៩ និង​ដើម​ស​.​វ​ទី​២០ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ