ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្រុង​បាងកក

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ទី​៣៥ ​ដែល​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​ក្រុង​បាងកក បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ស្នើ​ឲ្យ​មានការ​បើកចំហ​ទីផ្សារ​តំបន់ ហើយ​កិច្ចប្រជុំ​កំពូល​នោះ​ផ្ដោត​លើ​សន្ធិសញ្ញា​ផ្លាស់​ប្ដូរ​សេរី​អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក ដូច​ការ​ជម្រុញ​របស់​ចិន​។ ចិន​ដែល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ប៉ុនប៉ង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ដោយ​ការពារ​កិច្ចព្រមព្រៀង​នោះ​ដែល​គេ​ហៅ​ថា ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​។…

ប្រទេស​ថៃ ៖ ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ទី​៣៥ ​ដែល​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​ក្រុង​បាងកក បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ស្នើ​ឲ្យ​មានការ​បើកចំហ​ទីផ្សារ​តំបន់ ហើយ​កិច្ចប្រជុំ​កំពូល​នោះ​ផ្ដោត​លើ​សន្ធិសញ្ញា​ផ្លាស់​ប្ដូរ​សេរី​អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក ដូច​ការ​ជម្រុញ​របស់​ចិន​។

ចិន​ដែល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ប៉ុនប៉ង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ដោយ​ការពារ​កិច្ចព្រមព្រៀង​នោះ​ដែល​គេ​ហៅ​ថា ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​។ ប្រសិនបើ​ត្រួ​វ​បាន​អនុម័ត នោះ​នឹង​ជា​ការ​ផ្លាស់​ប្ដូរ​សេរី​ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក ជាមួយ​ប្រជាជន​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​តំណាង​ឲ្យ​ជាង​៣០%​នៃ​ផលទុន​សរុប​របស់​ពិភពលោក​។

ពេល​បើក​កិច្ចប្រជុំ​កំពូល​នោះ​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ថ្លែង​ថា គេ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​កិច្ច​សហប្រតិបត្តិការ​តំំ​បន់ ជាមួយ​ទិស​ដៅ​កា​រត​ភ្ជាប់​គ្នា​ដ៏​ធំ​រវាង​បណ្ដា​ប្រទេស​របស់​យើង​។ ចំណែក​សម​ភាគី​ម៉ា​ឡេ​សី​ុ​លោក​មហា​ធៀរ​ម៉ូ​ហា​ម៉ាត់​អះអាង​ថា គេ​ត្រូវ​ប្រើ​ដោយ​ពេញលេញ​កម្លាំង​រឹង​មាំ​របស់​យើង​ក្នុង​ទីផ្សារ​យើង​។

កិច្ចប្រជុំ​កំពូល​នោះ​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤​វិច្ឆិកា​ក្នុង​រាជធានី​ថៃ ដោយ​មានការ​ចូលរួម​របស់​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI KEQIANG នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ីលោក​ឌី​មី​ឌ្រី​ម៉េ​ដ​វេ​ដេ​វ​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​សី​ុ​ន​ហ្សួ​អា​បេ ក៏​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នេះ​ដែរ​។ លោក​ដូ​ណា​ល់​ត្រាំ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ ដោយ​បញ្ជូន​តំណាង​លោក​WILBUR ROSS​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ROBERT O’BRIEN​មក​ជំនួស​។

លោក​THITINAN PONGSUDHIRAK​នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​ក្រុង​បាងកក​យល់​ថា ដោយ​បណ្ដោយ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​គ្របដណ្ដប់​លើ​តំបន់​នេះ អា​មេ​រិ​កបាន​បង់​ឱកាស ក្នុង​ការ​ឈរជើង​នៅ​ទីនោះ​។ ក្នុង​កិច្ចប្រជុំ​កំពូល​៣​ថ្ងៃ​នោះ ចិន​ប៉ុនប៉ង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​មានការ​ជឿនលឿន​ទៅ​មុខ​។

លើក​ឡើង​កាលពី​ឆ្នាំ​២០១២​គម្រោង​នោះ​ចូលរួម​ដោយ​ប្រទេស​ទាំង​១០​ជា​មា​ជិ​ក​អាស៊ាន ព្រមទាំង​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី ​និង​នូ​វែ​ល​ហ្សេ​ឡង់​។ ប្រទេស​ទី​ម័​រ​ខាងកើត​ដែល​បាន​ដាក់​បេក្ខភាព​ចូល​អាស៊ាន​តាំងពី​ថ្ងៃ​ទី​២៣​កក្កដា​ឆ្នាំ​២០០៦​មក ត្រូវ​ចូល​ជា​សមាជិក​អាស៊ាន​ថ្មី​ចាប់ពី​ចុងឆ្នាំ​២០១៩​នេះ​ទៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ