ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ហុងកុង​ លេង​ធម៌​ក្ដៅ​លើ​ពួក​បាតុករ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​ក្រុង​ហុងកុង ប៉ូលិស​បាន​ប្រើ​ធម៌​ក្ដៅ ដោយ​បង្កើន​ការ​ចាប់ខ្លួន​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​នាក់ និង​ឲ្យ​ពួក​គេ​លុតជង្គុង លើកដៃ​ឡើង​លើ រួច​បុរស​និង​នារី​ត្រូវ​បំបែក​ចេញពី​គ្នា​។ តាម​បណ្ដាញ​សង្គម​គេ​ឃើញ​រូបភាព​នៃ​ការ​ចាប់ខ្លួន​ដ៏​ច្រើន…

ក្រុង​ហុងកុង ៖ ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​ក្រុង​ហុងកុង ប៉ូលិស​បាន​ប្រើ​ធម៌​ក្ដៅ ដោយ​បង្កើន​ការ​ចាប់ខ្លួន​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​នាក់ និង​ឲ្យ​ពួក​គេ​លុតជង្គុង លើកដៃ​ឡើង​លើ រួច​បុរស​និង​នារី​ត្រូវ​បំបែក​ចេញពី​គ្នា​។

តាម​បណ្ដាញ​សង្គម​គេ​ឃើញ​រូបភាព​នៃ​ការ​ចាប់ខ្លួន​ដ៏​ច្រើន ក្នុង​ឱកាស​នៃ​បាតុកម្ម​ថ្មី​នា​ថ្ងៃ​ទី​២​វិច្ឆិកា​។ ក្បួន​ហែ​របស់​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ទៅ​ជា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ដែល​បង្កើន​ការ​ចាប់ខ្លួន​។ ដូច​រូបភាព​ក្នុង​វី​ដេ​អូ​គេ​អាច​ឃើញ​សភាព​​នៃ​ការ​ប៉ះទង្គិច​គ្នា រវាង​ប៉ូលិស​និង​ពួក​បាតុករ​ពោរពេញ​ដោយ​ហិង្សា ដែល​លើក​នេះ​ហាក់​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល ៥​ខែ​ក្រោយ​បាតុកម្ម​ដំបូង​នៅ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

ទោះជា​មានការ​ព្រមាន​ថ្មី​របស់​ក្រុង​ប៉េ​កាំ​ង បាតុកម្មហិង្សា​នៅ​បន្ត​ហើយ​ការ​ចាប់ខ្លួន​មនុស្ស​មាន​ការ​កើនឡើង​។ ដូច​ការ​បង្ហោះ​រូបភាព​របស់​ពួក​បាតុករ​តាម​បណ្ដាញ​សង្គម ពួក​បាតុករ​ត្រូវ​គេ​ឲ្យ​លុតជង្គង់ លើកដៃ​ឡើង​លើ​ហើយ​បុរស​និង​នារី​ត្រូវ​បំបែក​ចេញពី​គ្នា​។ ដូច​បាតុកម្ម​លើក​មុន​ៗ​ដែរ បាតុកម្ម​ពេល​នេះ​ក៏​គ្មាន​ការ​អនុញ្ញាត​។

ជាមួយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក ប៉ូលិស​បាន​ដេញ​តាម​ប្រមាញ់​បណ្ដា​ក្រុម​អ្នក​តវ៉ា​ដែល​រាំង​ខ្ទប់​ផ្លូវ​នានា និង​បង្កើត​របាំង​រាំងផ្លូវ ព្រមទាំង​អុកឡុក​វាយ​បំផ្លាញ​ហាង​ទំនិញ​នានា ព្រមទាំង​គប់​បំបែក​កញ្ចក់​ការិយាល័យ​របស់​ទីភ្នាកងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួ​។

ឧប្បត្តិហេតុ​បែប​នេះ​បន្ទាប់​មក​រាលដាល​ដល់​សង្កាត់​ឯទៀត​ៗ​នៃ​ក្រុង​ហុងកុង​។​ក្រោយ​ឧប្បត្តិ​ហេតុ​មួយ​ក្នុង​ចំណោម​ឧប្បត្តិហេតុ​ទាំងនេះ គេ​ឃើញ​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ប៉ូលិស​នាំ​ខ្លួន​ពួក​គេ​ទៅ​តាម​រថយន្តក្រុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ