ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ៖ ផលិតភាព​ការងារ គឺជា​ការ​ធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ផ​លិ ភាព​ការងារ គឺជា​កា​ធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ផ​លិ ភាព​ការងារ គឺជា​កា​ធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី «​យុទ្ធសាស្ត្រ​ផលិតភាព​សម្រាប់​កម្ពុជា​-​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ប្រកួតប្រជែង​ជាស​កល​» ត្រូវ​បាន​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​នេះ ។

លោក​ពេ​ជ សោភ័ន បាន​លើក​ឡើង​ថា សន្និសីទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទន្ទឹម​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ពិព័រណ៍​ការងារ​រយៈពេល​២​ថ្ងៃ ដើម្បី​បង្កើត​ឱ្យ​មាន​ឥទ្ធិពល និង​ផលប្រយោជន៍​ជា​អតិបរមា​ដល់​អ្នកចូលរួម​នេះ គឺ​ផ្តោត​លើ​ការ​ចែករំលែក​ចំណេះដឹង ឯកទេស បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ជោគជ័យ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត ឥរិយាបថ និង​វប្បធម៌​ក្នុង​ការ​លើកកម្ពស់​ផលិតភាព និង​ការ​ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​ជា​កត្តាចាំបាច់​សម្រាប់​ជំរុញ​ភាព​ប្រកួតប្រជែង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ការ​កែ​លម្អ​គុណភាព​ការងារ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ត្រៀមលក្ខណៈ​សម្រាប់​ទាញ​យក​សក្តានុពល និង​ជំនះ​ហានិភ័យ​នៃ​ការងារ​នា​ពេល​អនាគត ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន និង​សុខដុមរមនា ។

ដើម្បី​លើកកម្ពស់​ផលិតភាព​បាន​ផ្តល់​អនុសាសន៍​បី​ចំណុច​គឺ ៖ ១.​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ចូលរួម​លក្ខខណ្ឌ​ការងារ​ល្អ ២.​ការ​ចូលរួម​ដោយ​សកម្ម​ដោយ​អ្នកគ្រប់គ្រង ។ ៣.​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ធ្វើការ​កាន់តែ​ឆ្លាត​វៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ