ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​តារា​ស្រី​ក្នុង MV អោប​ថើប​គ្នា​យ៉ាង​ស្រើបស្រាល​ផ្អើល​ហ្វេ​ស​ប៊ុ​ក និយាយ​​អ្វីខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល និង​បាន​ចែកចាយ​នូវ​វី​ដេ​អូ​ស្តី​ពី​សកម្មភាព​តារា​សម្តែង​ខ្មែរ​ប្រុស​ស្រី​មួយគូ បាន​អោប​ថើប​គ្នា​យ៉ាង​ស្រើបស្រាល​នៅ​ក្នុង​ការ​សម្តែង​បទ​ចម្រៀង​មួយ​បទ​។ វី​ដេ​អូ​មួយ​នេះ បាន​នាំ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ដែល​លេង​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នា​យក​មក​ជជែក​គ្នា​យ៉ាង​ផុសផុល ជា​មួយនឹង​សម្លេង​រិះគន់​យ៉ាង​កងរំពង…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល និង​បាន​ចែកចាយ​នូវ​វី​ដេ​អូ​ស្តី​ពី​សកម្មភាព​តារា​សម្តែង​ខ្មែរ​ប្រុស​ស្រី​មួយគូ បាន​អោប​ថើប​គ្នា​យ៉ាង​ស្រើបស្រាល​នៅ​ក្នុង​ការ​សម្តែង​បទ​ចម្រៀង​មួយ​បទ​។ វី​ដេ​អូ​មួយ​នេះ បាន​នាំ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ដែល​លេង​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នា​យក​មក​ជជែក​គ្នា​យ៉ាង​ផុសផុល ជា​មួយនឹង​សម្លេង​រិះគន់​យ៉ាង​កងរំពង ក្នុង​ពេល​ដែល​សកម្មភាព​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា បាន​បំពុល​ដល់​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​ផង​ដែរ​។

ជាមួយនឹង​សកម្មភាព​នេះ លោក ហេង ឡុ​ង ទេសាភិបាល​សមាគម​សិល្បៈករ​ខ្មែរ​ក៏​បាន​ចូលរួម​ក្នុង​ការ​រិះគន់​ផង​ដែរ ដោយ​លោក​បាន​បង្ហោះ​សារ​ថា ដើម្បី​តែ​ខ្លួន​ល្បី អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ​។ លោក​បញ្ជាក់​ថា ថ្មី​ៗ​នេះ មាន MV វី​ដេ​អូ​មួយ ថត​បង្ហាញ​ភាព​សិច​ស៊ី​ជ្រុល ខ្ញុំ​បាន​ទាក់​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ហើយ ក្រសួង​កំពុង​តែ​ស្វែងរក​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ដែល​ផលិត​ឃ្លី​ប​វី​ដេ​អូ​នេះ​។

លោក​បន្ត​ថា បើ​តាម​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​បាន​បញ្ជាក់​ថា ឃ្លី​ប​វី​ដេ​អូ​នេះ​មិនមែន​ផលិត​ដោយ​ផលិតកម្ម​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ក៏​បាន​បង្ហោះ​សារ​តាម​ផេ​ក​របស់​ខ្លួន​ថា ករណី​នៃ​សកម្មភាព​ថត Music Video បទ «​សង្សារ​ផិត មិត្ត​ក្បត់​» ដែល​បាន​បង្ហាញ​ពី​ការ​អោប​ថើប​រវាង​តួអង្គ​ប្រុស​ស្រី មាន​លក្ខណៈ​ស្រើបស្រាល ប្រាសចាក​ពី​ប្រពៃណី វប្បធម៌​ជាតិ និង​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម កាលពី​ពេល​ថ្មី​ៗ​នេះ នាយកដ្ឋាន​សិល្ប​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​ស្វែ​ករក ក្រុម​ផលិត MV នេះ ដើម្បី​ធ្វើការ​ព្រមាន និង​ចាត់វិធានការ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​តារា​ស្រី​ដែល​សម្តែង​នៅ​ក្នុង​ឈុត​មួយ​នេះ​នាង ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​Rose បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា អ្វី​ដែល​មហាជន​បានឃើញ​នៅ​ក្នុង​វី​ដេ​អូ​នេះ គឺជា​ឈុត​ក្រៅ​ឆាក​នៅ​ក្នុង​បទ​ចម្រៀង​ប៉ុណ្ណោះ​។ នាង​បញ្ជាក់​ថា នៅ​ក្នុង​បទ​ចម្រៀង​ទាំងមូល គឺ​មិន​មាន​ឈុត​នេះ​ទេ គឺ​មាន​តែ​តួ​ស្រី និង​តូ​ប្រុស​ដើរ​ប៉ះ​គ្នា​នៅ​ពីក្រោយ​ឡាន​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​អ្វី​លើស​ពី​នេះ​ឡើយ​។

បើ​តាម ហាស់ វី​រ៉ា​ស្រី​រ័​ត្ន បន្ត​ថា ឈុត​អោប​ថើប​នេះ គឺ​តួ​ប្រុស​បាន​ថត​លេង​ដោយ​ឱ្យ​មិត្តភក្តិ​ម្នាក់​ទៀត​យក​ទូរស័ព្ទ ដើម្បី​បង្ហោះ​លេង ប៉ុន្តែ​ក្រោយ​ពី​បង្ហោះ​ទៅ​ឃើញ​ថា មិន​សមរម្យ​ទើប​តួ​ប្រុស​នោះ​បាន​លុប​ចេញ​វិញ តែ​នាង​មិនដឹង​អ្នក​ណា​ដែល​យក​ទៅ​បង្ហោះ​បន្ត​នោះ​ឡើយ​។

យ៉ាងណា​ជុំវិញ​ការ​រិះគន់​ពី​មហាជន​ចំពោះ​សកម្មភាព​មួយ​នេះ នាង​មិន​ធ្វើការ​អធិប្បាយ ឬ​បក​ស្រាយ​យ៉ាងណា​នោះ​ឡើយ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​មហាជន ខណៈ​ពេល​ដែល​នាង​ក៏​គ្មាន​សិទ្ធិ​ទៅ​ហាមឃាត់​គេ​មិន​ឲ្យ​រិះគន់​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ