ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​កម្មវិធី​ឡើងផ្ទះ​បងប្អូន​មក​ផ្ទះ បែរ​ជា​ជួប​ក្រុម​ចោរ​ធាក់​ប្លន់​ប្តី​ប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​ជប់លៀង​ឡើងផ្ទះ​បងប្អូន​ត្រឡប់​មក​វិញ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ធាក់​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កុប​ពី​ស៊េរី​២០២០​បាន​សំរេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​វត្ត​អង្គរ​ជ័យ​សង្កាត់​ស្នោរ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​ជប់លៀង​ឡើងផ្ទះ​បងប្អូន​ត្រឡប់​មក​វិញ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ធាក់​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កុប​ពី​ស៊េរី​២០២០​បាន​សំរេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​វត្ត​អង្គរ​ជ័យ​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ សេង ថា ភេទ​ប្រុស អាយុ​39​ឆ្នាំ មុខរបរ​កសិករ ភូមិ​តា​ពិ​ច​ឃុំ ឈ្វាំង ស្រុក​ពញា​ឭ នៅ​ខេត្តកណ្តាល ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ ប្លន់​បាន​សំរេច ម៉ាក​ស្កុប​ពី ពណ៌​ស អ៊ុត​តែម​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កណ្តាល 1AF-1320 ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​មក​ពី​កម្មវិធី​ជប់លៀង​ឡើងផ្ទះ​បងប្អូន​នៅ​ម្តុំ​កំ​បូល ដោយ​ជិះ​២​នាក់​ប្តី​ប្រពន្ធ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ជិះ​គ្នា​៣​នាក់ តាម​ពីក្រោយ​។ ពេល​នោះ​ដោយ​ជន​រង​គ្រោះ​មិនដឹង​ថា ជា​ក្រុម​ចោរ​នោះ​ទេ លុះ​នៅ​ដល់​ជិត​របង​វត្ត ស្រាប់តែ​ជនសង្ស័យ​ជិះ​មក​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​រង​របួស​ទាំង​២​នាក់​ប្តី​ប្រពន្ធ ដោយ​ប្តី​ប៉ោង​ភ្នែក​ខាងឆ្វេង ហើយ​ប្រពន្ធ​រលាត់​ជង្គង់​ទាំង​២ ហើយ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​ចុះ​មក​លើក​ម៉ូតូ​របស់​គាត់​ជិះ​រត់គេច​ខ្លួន​បាត់​។

ប្រភព​ពី​ជន​រង​គ្រោះ បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​ប្លន់​ជន​រង​គ្រោះ​ភ្លាម​ៗ ដោយ​ជន​រង​គ្រោះ​ភិតភ័យ​ខ្លាំង​ពេក​បាន​រត់​ឱ្យ​លោកសង្ឃ​នៅ​ក្នុង​វត្ត​ជួយ ហើយ​នៅ​ពេល​នោះ​ដែរ កូនសិស្សលោក​ក៏​បាន​តេ​ទៅ​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ដាក់​ពាក្យ​បណ្ដឹង​ភ្លាម​ៗ​ផង​ដែរ ដើម្បី​សួរនាំ​នឹង​កំណត់​មុខសញ្ញា និង​ស៊ើប​សង្កេត​មុខសញ្ញា​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ