ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុន ច័ន្ទ​មូ​ន​ណា អតីត Freshie Girls លេខ​៥ ចោល​ស្នេហា​ស្រវា​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត Freshie Girls លេខ​៥ កាលពី​ឆ្នាំ​២០១៣ កញ្ញា ឃុន ច័ន្ទ​មូ​ន​ណា…

រាជធានី​ភ្នំពេញ ៖ អតីត Freshie Girls លេខ​៥ កាលពី​ឆ្នាំ​២០១៣ កញ្ញា ឃុន ច័ន្ទ​មូ​ន​ណា បាន​អះអាង​ថា នាង​បាន​បដិសេធ​ស្នេហ៍​ពី​បុរស​ជា​បន្តបន្ទាប់ ដើម្បី​ចាប់​យក​អាជីព​សម្តែង​ឲ្យ​បាន​ពេញដៃ ក្នុង​ពេល​ដែល​សិល្បៈ គឺជា​ប្រ​ណ​ង​ប្រាថ្នា​របស់​នាង​តាំងពី​តូច ។

មិនមែន​មិន​ធ្លាប់​ទទួលយក​ស្នេហា​ពី​បុរស​ណា​ពី​មុន​នោះ​ទេ ប៉ុន្តែ ឃុន ច័ន្ទ​មូ​ន​ណា ក៏​ធ្លាប់​មាន​សង្សារ​ម្នាក់​ផង​ដែរ តែ​បាន​បែកបាក់​គ្នា​វិញ ដែល​រហូត​មក​ទល់​ពេល​នេះ​នាង​ហាក់​ខ្លាចរអា និង​មិន​ទាន់​ចង់​មាន​ស្នេហា​ក្នុង​ពេល​នេះ​ឡើយ ។

កញ្ញា ឃុន ច័ន្ទ​មូ​ន​ណា បាន​ឲ្យ​ដឹង​ថា ពេល​នេះ អាជីព​សិល្បៈ​របស់​នាង​កំពុង​តែ​បោះ​ជំ​ហ៊ាន​ទៅ​មុខ ដោយនៅ​ក្នុង​នោះ​នាង​ថត​បាន​ជាង ១០ រឿង​ហើយ ខណៈ​ពេល​ដែល​នាង​ក៏​បាន​បង្ហាញ​វត្តមាន​សម្តែង​ច្រើន​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក ហង្ស សុវណ្ណ​រិ​ទ្ធ និង ទឹកភ្នែក​អាល័យ​របស់​លោក ខេមរៈ សិរីមន្ត ។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ ដោយ​នាង​ទទួលយក​ការ​សម្តែង​ជា​បន្តបន្ទាប់ ហេតុនេះ​នាង​នៅ​មិន​ទាន់​ទទួលយក​ស្នេហ៍​នៅ​ក្នុង អំឡុង ពេល​នេះ​ឡើយ ដោយ​ទុក​ពេល​ប្រឡូក​សិល្បៈ​ឲ្យ​បាន​រឹង​មាំ​ជា​មុន​សិន ។

ចូល​ប្រឡូក​ក្នុង​សិល្បៈ​ប្រមាណ​ជា​៤​ឆ្នាំ​មកនេះ ឃុន ច័ន្ទ​មូ​ន​ណា បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ដើមឆ្នាំ​ក្រោយ​នេះ​នាង​ក៏​គ្រោង​ចេញ​ថត​ខ្សែភាពយន្ត និង​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ ។

ស្ថិត​ក្នុង​វ័យ​២២​ឆ្នាំ ឃុន ច័ន្ទ​មូ​ន​ណា បាន​អះអាង​ថា បើ​ទោះបីជា​នាង​គឺជា​តារា​សម្តែង​ជើង​ថ្មី​ក៏​ដោយ ប៉ុន្តែ​នាង​តែងតែ​ហ្វឹកហាត់​សមត្ថភាព​ខ្លួនឯង​បន្ថែម ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ឲ្យ​កាន់តែ​ច្រើន ។

នាង​បញ្ជាក់​ថា ក្រៅពី​ខិតខំ​ចាប់​យក​ការ​សម្តែង​នេះ នាង​ក៏​មិន​ភ្លេច​សិក្សា​រៀនសូត្រ​ទៅ​លើ​មុខ​ជំនាញ​រកស៊ី​ថែម​ទៀត​ផង​ដែរ ព្រោះ​ទៅ​ថ្ងៃ​មុខ​នាង​ក៏​ចង់​ក្លាយជា​រកស៊ី​ម្នាក់​ផង​ដែរ ព្រោះ​សិល្បៈ​ក៏​មិន​អាច​ឲ្យ​យើង​រស់​មួយ​ជីវិត​ដែរ ។

ជា​ការ​កត់សម្គាល់​នៅ​ពេល​ដែល​នាង​បាន​ប្រឡូក​ក្នុង​សិល្បៈ និង​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ផង​នោះ ឃុន ច័ន្ទ​មូ​ន​ណា មិន​អាច​គេច​ផុត​ក្រសែភ្នែក​បុរស​ៗ​ដែល​មាន​បំណង​ប្រលោម​ស្នេហ៍​នោះ​ឡើយ ។ ប៉ុន្តែ​នាង​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍ និង​ទទួលយក​នោះ​ឡើយ ដោយសារ​តែ​ពេល​ខ្លះ​នាង​គិត​ថា ជា​ការ​ស្រឡាញ់​ក្លែងក្លាយ ខណៈ​ពេល​ដែល​នាង​ក៏​មិន​ទាន់​ចង់​គិត​អ្វី ក្រៅពី​ពង្រឹង​អាជីព​សិល្បៈ​នេះ​ឲ្យ​រឹង​ម៉ាំ​ជាង​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ