ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ចោរ​ជា​សិស្ស​… ឆក់​សូ​ម្បី​តែ​លោកស្រី​ក្រឡាបញ្ជី​សាលាដំបូង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ឆក់​កាបូប​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​មាន​ជន​រង​គ្រោះជា​លោកស្រី​ក្រឡាបញ្ជី​សាលាដំបូង​ផង មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ឆក់​កាបូប​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​មាន​ជន​រង​គ្រោះជា​លោកស្រី​ក្រឡាបញ្ជី​សាលាដំបូង​ផង មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ ១-​ឈ្មោះ លី​ន រស្មី ហៅ ស្មី​តូច ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​២៥៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ជា ម៉េ​ង​គៀង ហៅ ប៊ី ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ ជា​សិស្ស ស្នាក់​នៅ​ផ្ទះ​​លេខ​៣​អឺ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

និង​៣-​ឈ្មោះ សុខ ឧត្តម ហៅ ប៉ែ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ពួក​គេ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ តាំងពី​ថ្ងៃ​ទី​២៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ។

បើ​តាម​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រើ​អំពើ​ហិង្សា (​ឆក់​កាបូបស្ពាយ មិន​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​មុខ​យានដ្ឋាន T.C AUTO CAR ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​២ និង​៣៥ នាទី​រសៀល ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ឈ្មោះ សាន សាក់​នី ភេទ​ស្រី មុខរបរ​ជា​ក្រឡា​បញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​លេខ​២​ដេ ផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ផង​ដែរ ។

ក្រោយ​ពេល​កើត​មាន​អំពើ​ឆក់​កាបូប​លោកស្រី​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សាធារណៈ​ដែល​បំពាក់​តាម​ដងផ្លូវ ក៏​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​នេះ ។

ដូច្នោះ​ហើយ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ