ផ្អើល​ឆោឡោ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ ក្រោយ​​ពេល​ម្ចាស់​ចុះ​មក​មើល​ហាង


ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ករណី​ក្រុម​ចោរ​ជនជាតិ​ចិន​យក​កាំបិត​ភ្ជង់​ប្លន់​ពី​ម្ចាស់​ហាង​ក្នុង​ផ្សារ​ទំនើប​សាធារណៈ​នៅ​ស្រុក​កោះធំ រយៈពេល​១​ខែ​ហើយ​មិន​ទាន់​ចាប់​បាន​ផង ស្រាប់តែ​មាន​ករណី​ក្រុម​ចោរ​ចូល​គាស់​ទូដែក​ក្នុង​ផ្សារ​ស៊ី​ង​ឡុ​ង យក​លុយ​អស់​ខ្ទង់​ម៉ឺន​​ដុល្លារ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់ទំនិញ​ផ្សារ​ទំនើប ស៊ី​ង​ឡុ​ង ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ូ លី​ន​ស៊ីវ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ជន​ជាតិ​ចិន ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​លក់ដូរ​ក្នុង​ហាង​លក់ទំនិញ​គ្រប់មុខ​យីហោ «​ផ្សារ​ទំនើប​ស៊ី​ង​ឡុ​ង​» ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រត់គេច​ខ្លួន​បាត់​។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ បាន​មក​បើកហាង​លក់ដូរ​ទំនិញ​គ្រប់មុខ​ដែល​មាន​យីហោ «​ផ្សារ​ទំនើប​ស៊ី​ង​ឡុ​ង​» ស្ថិត​ក្នុងភូមិ​-​ឃុំ​កើត​ហេតុនេះ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ពុំដែល​បាត់បង់​អ្វី​នោះ​ឡើយ ។ លុះ​នៅ​ថ្ងៃ​ទី​៣១ តុលា​នោះ ជន​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​នៅ​លក់ដូរ​ធម្មតា រហូត​ដល់​ម៉ោង​១​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ជន​រង​គ្រោះ​បាន​បិទ​ហាង​ដោយ​ចាក់សោ​ត្រឹមត្រូវ រួច​នាំ​គ្នា​ទៅ​សម្រាក​នៅ​បន្ទប់​ជាន់​ទី​២

​ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ខែ​ឆ្នាំ​ដដែល ប្ដី​របស់​ជន​រង​គ្រោះ​​បាន​ចុះ​មក​មើល​ហាង ស្រាប់តែ​បាត់​មិនឃើញ​សោរ​ដែល​កិប​ទ្វារ​ពី​ក្រៅ​នោះ​ទេ តែ​ទ្វារ​នៅ​បិទ ពេល​នោះ​ក៏​នាំ​គ្នា​រុញ​ទ្វារ​ចូល​ទៅ​មើល​ក្នុង​ហាង ស្រាប់តែ​បាត់​ទូដែក ដែល​ដាក់​នៅ​ហាង​នោះ​តែ​ម្ដង រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ទូដែក​ដែល​មាន​ប្រាក់​រៀល​ប្រមាណ ៤០០.០០០​រៀល​, ប្រាក់​ដុល្លារ​ប្រមាណ​ជាង ១០.០០០ ដុល្លារ​អា​មេ​រិ​ក​, ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ និង​ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ ព្រមទាំង​លិខិតឆ្លងដែន​(​ប៉ា​ស្ព័​រ​) ២​ក្បាល និង​កាត​ធនាគារ មួយ​ចំនួន និង​អត្ត​សញ្ញាណ​ប័ណ្ណ​ជនជាតិ​ចិន​១​សន្លឹក​ផង​ដែរ​។ លុះ​នៅ​ម៉ោង​៤​ល្ងាច ទើប​រាយការណ៍​មក​កាន់​សមត្ថកិច្ច នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ និង​ប៉ុស្ដិ៍ បាន​កំពុងធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​នីតិវិធី​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ