រដ្ឋមន្ត្រីក្រសួង​ការងារ ៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩ ផ្តល់​ឱកាស​ការងារ​ច្រើន​ជាងគេ​បំផុត


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​អះអាង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​នេះ​កាន់តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ឡើង​ៗ​ដែល​បាន​ប្រែក្លាយ​ពិព័រណ៍​នេះ ទៅ​ជា​វេទិកា​ការងារ​ដ៏​ធំ​ជាងគេ​បំផុត នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​សម្រាប់​ផ្តល់​ឱកាស​នៅ​មួយ​កន្លែង​ងាយស្រួល​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ។

សិស្ស និស្សិត និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល អ្នកជំនាញ អ្នក​ស្រាវជ្រាវ និង​អ្នក​រៀបចំ​គោលនយោបាយ ក្នុង​ការ​ជួប​ទាក់ទង​ផ្តោះ​ប្តូរ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្ទាល់ ធ្វើ​សកម្មភាព​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចែករំលែក​បទ​ពិសោធន៍ ចំណេះដឹង ផ្តល់​មតិយោបល់ និង​អនុសាសន៍​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​ការងារ អាជីព ជំនាញ ធនធានមនុស្ស និង​ផលិតភាព​ការងារ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ក្នុង ពិធី​បើក «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩» ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ពិព័រណ៍​លើក​ទី​០៩ នា​ឆ្នាំ​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ក្រុមហ៊ុន​សហគ្រាស​នាំមុខ​គេ​សំខាន់​ៗ រួម​ទាំង​ក្រសួង​-​ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​១៥០ នៅ​តាម​បញ្ជា​ចំនួន​៣០០ ហើយ​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​មាន​អ្នកចូលរួម​ទស្សនា​ចំនួន​ប្រមាណ​៣​ម៉ឺន​នាក់ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩» រយៈពេល​ពីរ​ថ្ងៃនេះ​នឹង​ផ្តល់​ឱកាស​ជួបជុំ​គ្នា​ដោយ​ផ្ទាល់​នៅ​មួយ​កន្លែង​ងាយស្រួល​សម្រាប់ ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៃ​ទីផ្សារ​ការងារ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ស្រង់​យក​បទ​ពិសោធន៍​ចាំបាច់ ស្វែងរក​ឱកាសល្អ​ៗ​និ ង​ធ្វើ​សកម្មភាព​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ផ្ទាល់ ជា​ពិសេស ផ្តល់​ឱកាស​ដ៏​ក ម្រ​ដល់​ក្មួយ​ទាំងអស់ ក្នុង​ការ​ចាប់ផ្តើម​គិតគូរ​រៀបចំ​ផែ ន​ការ​អាជីព​របស់​ខ្លួន​ម្នាក់​ៗ ដោយ​ធ្វើការ ស្វែង​យល់​និង​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​ឱកាស ការងារ​និង​តម្រូវការ​ជំនាញ ឱកាស​សម្រាប់​ផ្គូរ​ផ្គង​ជំនាញ​ទៅ​នឹង​តម្រូវការ​ការ​ជ្រើស កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​ល្បី​ៗ ឱកាស​ក្នុង​ការ​ជួប​ពិភាក្សា​ដកស្រង់​បទ​ពិសោធន៍ ផ្ទាល់​ពី​និយោជក និង​អ្នកធ្វើការ​ងារ​ក្នុង​អាជីព​ដែល​ជា​គោលដៅ​របស់​ក្មួយ​ៗ​ព្រមទាំង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​ផ្តល់​ការ​គាំទ្រ​នានា​ដូច​ជា អាហារូបករណ៍​ជាដើម ។

លោក​បន្ត​ថា លើស​ពី​នេះ​សន្និសីទ​ស្តី​ពី «​យុទ្ធសាស្ត្រ​ផលិតភាព​សម្រាប់​កម្ពុជា ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ប្រកួតប្រជែង​ជាស​កល​» នឹង​ផ្តល់​ដល់​អ្នកចូលរួម​ទាំងអស់​នូវ​គំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និង​ពិសោធន៍​ដ៏​ជោគជ័យ​ពី​សំណាក់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត ឥរិយាបថ និង​ការ​អ នុ​វត្ត​សម្រាប់​ការ​លើកកម្ពស់​ផលិតភាព នៅ​គ្រប់​កម្រិត តាំងពី​កម្មករនិយោជិត​ម្នាក់​ៗ​រហូត​ដល់​ជាតិ​ទាំងមូល​សំដៅ​ធ្វើ​ឱ្យ​គ្រប់​សហគ្រាស​-​គ្រឹះស្ថាន គឺជា​សហគ្រាស​-​គ្រឹះស្ថាន​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​, គ្រប់​ការងារ គឺជា​ការងារ​កាន់តែ​ប្រសើរ និង​គ្រប់​កម្មករនិយោជិត គឺជា​កម្មករនិយោជិត​កាន់តែ​មាន​ស ម​ត្ថភាព​និង​ផលិតភាព​ខ្ពស់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ