រន្ធត់​ណាស់​! ប្រទះ​ឃើញ​បុរស​ម្នាក់​ដាច់​​ក្បាល និង​ជើង​ទាំង​២​លើ​ផ្លូវ​រថ​ភ្លើង


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ផ្លូវ​រថភ្លើង ដោយ​ត្រូវ​រថភ្លើង​កិន​ពីលើ បណ្តាល​ឱ្យ​ដាច់​ក្បាល និង​ដាច់​ជើង​ទាំង​សងខាង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​មិន​ទាន់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ សម្បុរ​សណ្តែកបាយ កម្ពស់​១,៦០​ម៉ែត្រ ពាក់អាវ​យឺត​ដៃ​វែង​ពណ៌​ក្រហម ខោ​ខៅ​ប៊ូ​វ​ជើងវែង និង​ខោ​ក្នុង​ពណ៌​ខៀវ​ឆ្នូត​ក្រហម​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​គ្រោះថ្នាក់​កើតឡើង គឺ​ជន​រង​គ្រោះ​អាច​ដេក​ដោយ​យក​ក្បាល​កើយ​លើ​ផ្លូវដែក​ខាងកើត និង​យក​ជើង​ទាំង​ពីរ​ដាក់​គង​លើ​ផ្លូវដែក​ខាងលិច ស្រប​ពេល​ពេល​នោះ​រថភ្លើង​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ទិស​ដៅ​ទៅ​ខេត្តបាត់ដំបង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថភ្លើង​កិន​ជន​រង​គ្រោះ​ដែល​ដេក​នៅ​ទីនោះ បណ្តាល​ឱ្យ​ដាច់​ក្បាល និង​ដាច់​ជើង​ទាំង​សងខាង ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រថភ្លើង​កិន​ស្លាប់ អាច​ជា​មនុស្ស​សតិ​មិន​គ្រប់ ឬ​វិកល​ច​រិ​ក​។ ក្រោយ​ពេល​ពិនិត្យ​ហើយ រក​សាច់ញាតិ​មិនឃើញ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ចេញ​ថវិកា​ឱ្យ​បញ្ចុះសព​នៅ​វត្ត​ពោធិ៍​រាង ហើយ​ទុក​ធាតុ ក្រែង​មាន​សាច់ញាតិ​មក​សួរ​រក ដើម្បី​ប្រគល់​ជូន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ