ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លុយ​ទិញ​ជីវិត​បាន​នោះ​អ្នកមាន​មិន​ព្រម​ស្លា.ប់​ឡើយ

4 ឆ្នាំ មុន

ស្តេច​ផែនដី គហបតី មហាសេដ្ឋី អ្នកមាន​ទ្រព្យ​មហាសាល​ក៏​គ្មាន​អ្វី​ធានា​ជីវិត​ខ្លួន​បាន​ដែរ ដល់​ពេល​ស្លាប់​គឺ​ស្លាប់​ហើយ​ទប់​មិន​ជាប់​ទេ ប្រសិនបើ​ជីវិត​ធានា​បាន​ដោយ​ទ្រព្យធន​នោះ អ្នកមាន​ទ្រព្យ​ប្រាកដជា​មិន​ព្រម​ស្លាប់​ឡើយ ។ ហេតុនេះ​ដើម្បី​លើក​តម្លៃ​គុណភាព​ជីវិត បុគ្គល​គប្បី​រស់នៅ​ក្នុង​សេចក្តី​ល្អជា​និច្ច…

ស្តេច​ផែនដី គហបតី មហាសេដ្ឋី អ្នកមាន​ទ្រព្យ​មហាសាល​ក៏​គ្មាន​អ្វី​ធានា​ជីវិត​ខ្លួន​បាន​ដែរ ដល់​ពេល​ស្លាប់​គឺ​ស្លាប់​ហើយ​ទប់​មិន​ជាប់​ទេ ប្រសិនបើ​ជីវិត​ធានា​បាន​ដោយ​ទ្រព្យធន​នោះ អ្នកមាន​ទ្រព្យ​ប្រាកដជា​មិន​ព្រម​ស្លាប់​ឡើយ ។ ហេតុនេះ​ដើម្បី​លើក​តម្លៃ​គុណភាព​ជីវិត បុគ្គល​គប្បី​រស់នៅ​ក្នុង​សេចក្តី​ល្អជា​និច្ច ។

តាម​ធម្មតា​អ្នកធ្វើការ​មិន​ថា ការងារ​រដ្ឋ ឬ​ការងារ​ឯកជន​តែងតែ​ទន្ទឹងរង់ចាំ​ដាច់​ខែ​ដើម្បី​នឹង​បាន​ប្រាក់ខែ​យក​មក​ចាយវាយ តែ​គេ​មិន​បាន​គិតដល់​ជីវិត ដែល​ត្រូវ​បាត់បង់​ទៅ​អស់​១​ខែ ជីវិត​កាន់តែ​ខិត​ជិត​ទៅ​រក​សេចក្ដីស្លាប់​នោះ​ទេ ។

ដូច្នេះ​សូម​សាធុជន​កុំ​គិត​ថា ជីវិត​១​ខែ​មាន​តម្លៃ​ស្មើនឹង​ប្រាក់ខែ​នោះ​ឱ្យ​សោះ អ្នកមាន​បញ្ញា​គប្បី​សន្សំ​នូវ​ប្រយោជន៍​គឺ​សេចក្តី​ល្អ​ទុកដាក់​ក្នុង​ចិត្ត​សន្ដាន ទើបបាន​មិន​ខាត​នូវ​ជីវិត​ដ៏​មាន​តម្លៃ​ឥត​គណនា​នោះ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ