ខ្លោចចិត្ត​! ខំ​ទៅ​ស៊ីឈ្នួល​កាប់​ឆ្ការព្រៃ​ឲ្យ​គេ​តែ​មិន​នឹក​ស្មាន​ត្រូវ​រន្ទះបាញ់​…​នេះ​ព្រោះតែ​ជីវភាព​ក្រ


ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ បុរស​ម្នាក់​បាន​ទៅ​ស៊ី​ឈ្នូ​ល​ឆ្ការព្រៃ​ស្រែប្រាំង​ឲ្យ​គេ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក៏​ត្រូវ​បាន​រន្ទះបាញ់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កណ្ដាល​វាលស្រែ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​សៀ​ល ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ នៅ​ចំណុច​វាលស្រែ​អណ្ដើក​ស្អុយ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើ​តាម​ប្រភព​ពី​លោក​មេ​ភូមិ​ព្រែក​រាំង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​នេះ មានឈ្មោះ សេង ខេ​ង (​ហៅ​ទី​ន​) អាយុ ៥១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៉ាត់ ឡា​ត អាយុប្រមាណ​ជាង​៤០​ឆ្នាំ ដោយ​គ្រួសារ​នេះ​ពុំ​មាន​កូនចៅ​នោះ​ឡើយ ។ រីឯ​មុខរបរ​របស់​គ្រួសារ​រង​គ្រោះ​នេះ គឺ​ដើរ​ស៊ីឈ្នួល​គេ ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ឆ្ការ​ព្រែ​តាម​ភ្លឺស្រែ​ប្រាំង​ឲ្យ​គេ ដែល​ម្ចាស់​ស្រែ​ឈ្មោះ ទុំ ដំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។

លុះ​នៅ​វេលា​ម៉ោង​ប៉ុន្មាន​ជា​១​រសៀល​ក្នុង​ថ្ងៃ​កើតហេតុ មេឃ​ក៏​ចាប់ផ្ដើម​មាន​ពពក​ខ្មៅ ហើយ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ទៅ​នឹង​ខ្យល់ និង​ផ្គរ​ផង ចំណែក​ជន​រង​គ្រោះ និង​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ មិន​បាន​ឈប់​សម្រាក​នោះ​ទេ ដោយ​បន្ត​ធ្វើការ​រហូត​ដល់​ម៉ោង​៣​ជាង​រសៀល ក៏​ស្រាប់តែ​មាន​រន្ទះ​កំណាច​បាន​មក​ផ្តាច់ជីវិត​បុរស​រង​គ្រោះ​ខាងលើ​នេះ​តែ​ម្ដង ។

ដោយឡែក​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ ខណៈ​ដែល​ហេតុការណ៍​រន្ទះបាញ់​កើតឡើង គឺ​រូប​គាត់​នៅ​ក្បែរ​និង​ជន​រង​គ្រោះ​ចម្ងាយ​តែ ៣ ម៉ែត្រ​ពី​គ្នា​តែ​ប៉ុណ្ណោះ ពេល​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​ទៅ​នឹង​ដី​ហើយ​រូប​គាត់​ក៏​បានរ​ត់ទៅ​ជួយ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មិន​អាច​ជួយ​ទាន់​ពេលវេលា​នោះ​ឡើយ ។

ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​លោក​មេ​ភូមិ​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សែង​យក​មក​កាន់​លំនៅ​ដ្ឋា​ន​រង​ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទើប​បងប្អូន​ក្នុងភូមិ និង​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ