ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​ទុក្ខសោក​ដោយ​ព្រះធម៌

4 ឆ្នាំ មុន

បុគ្គល​ណា​ដែល​មិនឃើញ​ការ​ពិត បុគ្គល​នោះ​នៅ​ពេល​មានទុក្ខ​ផ្លូវចិត្ត​កើតឡើង​ក៏​រមែង​នៅ​ជា​ទុក្ខ​សោកសៅ ក្តៅក្រហាយ​ហួសប្រមាណ មិន​មាន​អ្វី​ជាទី​ពឹង​ក្រៅ​តែ​អំពី​សេចក្តី​ទុក្ខ​នោះ​ឡើយ ខណៈ​នេះ​បើ​គ្មាន​ព្រះធម៌​ម​ក​​រក្សា​ទេ គេ​នឹង​មានទុក្ខ​កាន់តែ​ខ្លាំង ។ ចំណែក​មនុស្ស​ដែល​មាន​បញ្ញា​រមែង​ដឹង​នូវ​សេចក្តី​ទុក្ខ​ផ្លូវចិត្ត​ថា​ជា​រោគ​រមែង​ស្តាប់ធម៌​​រៀន​ធម៌ ពិចារណា​ធម៌ និង​បដិបត្តិ​តាម​ធម៌…

បុគ្គល​ណា​ដែល​មិនឃើញ​ការ​ពិត បុគ្គល​នោះ​នៅ​ពេល​មានទុក្ខ​ផ្លូវចិត្ត​កើតឡើង​ក៏​រមែង​នៅ​ជា​ទុក្ខ​សោកសៅ ក្តៅក្រហាយ​ហួសប្រមាណ មិន​មាន​អ្វី​ជាទី​ពឹង​ក្រៅ​តែ​អំពី​សេចក្តី​ទុក្ខ​នោះ​ឡើយ ខណៈ​នេះ​បើ​គ្មាន​ព្រះធម៌​ម​ក​​រក្សា​ទេ គេ​នឹង​មានទុក្ខ​កាន់តែ​ខ្លាំង ។

ចំណែក​មនុស្ស​ដែល​មាន​បញ្ញា​រមែង​ដឹង​នូវ​សេចក្តី​ទុក្ខ​ផ្លូវចិត្ត​ថា​ជា​រោគ​រមែង​ស្តាប់ធម៌​​រៀន​ធម៌ ពិចារណា​ធម៌ និង​បដិបត្តិ​តាម​ធម៌ ដើម្បី​រក្សា​រោគ​ចិត្ត​ឲ្យ​ដូច​ជា​ការ​រក្សា​រោគ​ផ្លូវ​កាយ​ដូច្នោះ​ដែរ ។

ម្ល៉ោះហើយ​ក៏​ជា​អ្នកមាន​ព្រះធម៌​ជាទី​ពឹង សូ​ម្បី​ជួប​ប្រទះ​ជាមួយនឹង​ទុក្ខសោក​ក៏​អាច​កម្ចាត់​ទុក្ខ​ក្នុង​ចិត្ត​នោះ​បាន និង​អាច​រក​សេចក្តីសុខ​បាន​សម្រាប់​ជីវិត ដែល​ជា​សុខ​ប្រាសចាក​ទោស​ពិត​ៗ ទៀត​ផង ។

ការ​ព្យាបាល​រោគ​ផ្លូវ​កាយ​មិន​រើស​វ័យ​ថា​ក្មេង ឬ​ចាស់​ឡើយ​ឲ្យ​តែ​មាន​ជំងឺ​គឺ​ត្រូវ​តែ​ព្យាបាល យ៉ាងណា​ការ​រក្សា​ចិត្ត​ដោយ​ព្រះធម៌​ក៏​យ៉ាងនោះ​ដែរ ។

ច្បាស់​ណាស់​សត្វលោក​តែង​មាន​លោភៈ ទោសៈ និង​មោហៈ ជា​រោគ​ប្រចាំចិត្ត​នាំ​ឲ្យ​ប្រព្រឹត្ត​បាប ដូច្នេះ​បុគ្គល​គួរ​មាន​ថ្នាំ​គឺ​ព្រះធម៌​ឲ្យ​បានជា​ប្រចាំចិត្ត​ដើម្បី​កម្ចាត់​ទុក្ខសោក​ទាំងឡាយ​នោះ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ