ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​ងោក​មួយភាំង ងើបឡើង​វិញ​រកតែ​ពុទ្ធោ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ដឹក​ជី​មួយ​គ្រឿង​យក​ទៅ​តាម​បណ្តា​ខេត្ត​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​ហើយ ដែល​មិន​មាន​អ្នក​រង​របួស​ដល់​មនុស្ស​នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ដឹក​ជី​មួយ​គ្រឿង​យក​ទៅ​តាម​បណ្តា​ខេត្ត​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​ហើយ ដែល​មិន​មាន​អ្នក​រង​របួស​ដល់​មនុស្ស​នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ទី​៨ ស្ថិត​នៅ​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​ដឹក​ជី​មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​មួយ​គ្រឿង​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ 3A-1851 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ តែ​កុង​រថយន្ត​ងោក​មួយភាំង​ទើប​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​ដើម​ខ្នុរ​បាក់​អស់​មួយ​ដើម និង​បុក​របង​ផ្ទះ និង​ដំបូលផ្ទះ​ស័ង្កសី​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​អស់​៣​ល្វែង​ជាប់​គ្នា យ៉ាងដំណំ​ហើយ​ថែម​ទាំង​ស្លាក​យីហោ​ដែល​ម្ចាស់ផ្ទះ​ទើបតែ​ធ្វើ​ទុក​បើកហាង​អ៊ុតសក់ លក់​ភេសជ្ជៈ​ថែម​ទៀត ។

ចំណែកឯ​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ សំណាងល្អ​ហើយ ដែល​រថយន្ត​បង្ក​បុក​ចំ​ដើម​ខ្នុរ និង​បាន​លូ​ទប់​ជាប់ បើ​អត់​មានអី​ទប់​នោះ​ទេ​មិនដឹង​ថា បុក​ចូល​ផ្ទះ​ដែល​ម្ចាស់ផ្ទះ​កំពុង​តែ​សម្រាក​យ៉ាង​លង់លក់​នោះ​ស្លាប់​ប៉ុន្មាន​នាក់​នោះ​ទេ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​បង្ក​បាន​ទូរស័ព្ទ​ហៅ​ថៅកែ​របស់​គាត់​ឲ្យ​មក​ជួយ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ខាង​តំណាង​ម្ចាស់​រថយន្ត​បង្ក​គាត់​សុខចិត្ត​ធានា​ជួសជុល​ឲ្យ​ម៉ា​ស្អាត​ដូច​ដើម​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ