ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ផ្ញើ​ម៉ូតូ​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត លុះ​មក​យក​វិញ​ស្រាប់តែ​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​ផ្ញើ​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​មួយ​កន្លែង លុះ​ពេល​ទៅ​យកវិញ ស្រាប់តែ​បាត់​ទាំង​ម៉ូតូ បាត់​ទាំង​អ្នក​ទទួលបញ្ញើ​ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​ផ្ញើ​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​មួយ​កន្លែង លុះ​ពេល​ទៅ​យកវិញ ស្រាប់តែ​បាត់​ទាំង​ម៉ូតូ បាត់​ទាំង​អ្នក​ទទួលបញ្ញើ​ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ស្ត្រី​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ខា​លើ​ឈ្មោះ ស្រ៊ុ​ន ទេវី ហៅ​ស្រី​នី​ត អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​រស់នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​បាន​បាត់​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ស៊េរី​២០១៨ ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ១GW-១៨៨៥​។

បើ​តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រហែល​វេលា​ម៉ោង​១០​ជាង​យប់​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៩ គាត់​និង​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត​បាន​ជិះ​ឌុ​ប​គ្នា​ទៅ​ដើរ​លេង​នៅ​តំបន់​ផាប់​ស្ទ្រី​ត ហើយ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មាន​សំបុត្រ​ផ្ញើ ហើយ​ក្នុង​នោះ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​នោះ​ក៏​ឃើញ​មាន​ម៉ូតូ​ជិត​១០​គ្រឿង​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​វេលា​ម៉ោង​កើតហេតុ ពេល​គាត់​និង​មិត្ត​ភ័ក្ក​មក​យក​ម៉ូតូ​វិញ ស្រាប់តែ​មិនឃើញ​ទាំង​ម៉ូតូ និង​មិនឃើញ​ទាំង​អ្នក​ទទួល ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​បន្ទាប់​មក​គាត់​បាន​ទៅ​ប្រាប់​សមត្ថកិច្ច​ដែល​នៅ​ជិត​កន្លែង​កើតហេតុ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រកម៉ូតូ​ ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ គាត់​បាន​ទៅ​ប្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ស្វាយ​ដង្គំ ដើម្បី​ឱ្យ​ជួយ​រក​។

ស្ត្រី​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ គាត់​វិញ​ផង ព្រមទាំង​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មេត្តា​រឹត​បន្តឹង​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​ផង ចៀសវាង​កើត​មាន​ដូច​ករណី​ខាងលើ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​អនុសេនីយ៍ឯក ស៊ូ វ៉ា​ន់​ដេ​ត នាយ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ប្រាប់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា ករណី​មាន​ប្រជាពលរដ្ឋ​បាត់​ម៉ូតូ​ដែល​យក​ទៅ​ផ្ញើ​នៅ​កន្លែង​ម្តុំ​ផ​ាប់​ស្ទ្រី​ត មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នោះ គឺ​មិនមែន​ជា​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​ត្រឹមត្រូវ​នោះ​ទេ ​ហើយ​​កន្លែង​ផ្ញើ​​ម៉ូតូ​នៅ​ខាងក្នុង​មន្ទីរពេទ្យ និង​កន្លែង​បរិវេណ​ជាប់​មុខ​របង​មន្ទីរពេទ្យ ​គឺ​​មាន​ប្រជា​ការពារ និង​សន្តិសុខ​តាម​ត្រឹមត្រូវ ។

លោក​បាន​បញ្ជាក់​ទៀត​ថា បើ​ចង់​ដឹង​ច្បាស់​សូម​រង់​ចាំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ម្ចាស់​ម៉ូតូ​បាន​មក​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្វាយ​ដង្គំ រួចរាល់​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ