ពិតជាមិនធម្មតាមែន គឺពេញមួយសប្តាហ៍តែម្តងហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ គឺប្រែប្រួលមិនឈប់ឈរទាល់តែសោះ។ អ៊ីចឹងសម្រាប់ថ្ងៃចុងសប្តាហ៍ទី ២ខែវិច្ឆិកា ឆ្នាំ ២០១៩នេះយើងសូមបង្ហាញលោកអ្នកឱ្យបានដឹងអំពីហាងឆេងអត្រាប្តូរប្រាក់នេះថាតើវាប្រែប្រួលយ៉ាងដូចម្តេច។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថាកាលពីថ្ងៃទី ១ខែវិច្ឆិកា គឺ ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៦៥,០០ រៀល អត្រាលក់ ៤.០៨៣,០០ រៀល ហើយកាលពីថ្ងៃទី ៣១ខែតុលា ១ដុល្លារមានអត្រាទិញ ៤.០៦៤,០០ រៀល និងអត្រាលក់ ៤.០៧៩,០០ រៀល។
ដោយឡែកកាលពីថ្ងៃទី ៣០ខែតុលា កន្លងមក គឺ ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៥៧,០០ រៀល អត្រាលក់ ៤.០៧០,០០ រៀល និងកាលពីថ្ងៃទី ២៨ខែតុលា ១ដុល្លារមានអត្រាទិញ ៤.០៥៥,០០ រៀល អត្រាលក់ ៤.០៧០,០០ រៀល៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ