ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាននាង​ស្រែក​១​វ៉ាស​នាំ​គ្នា​ដេញ​តាម​ផង​ឡោម​ព័ទ្ធ​ផង​ចាប់​បាន​ទក់​សាច់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​អ្នកស្រុក​ដេញ​តាម​ និង​ព័ទ្ធ​ចាប់​បាន​រួច​ស្វា​គម​ន៌​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​នារី​ម្នាក់​រួច​បើក​ម៉ូតូ​រត់​ ។​ ករណី​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ​នៅ​បណ្តោយ​ផ្លូវ​បេតុង​មួយ ​ក្នុងភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​អ្នកស្រុក​ដេញ​តាម​ និង​ព័ទ្ធ​ចាប់​បាន​រួច​ស្វា​គម​ន៌​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​នារី​ម្នាក់​រួច​បើក​ម៉ូតូ​រត់​ ។​ ករណី​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ​នៅ​បណ្តោយ​ផ្លូវ​បេតុង​មួយ ​ក្នុងភូមិ​ក្បាលស្ពាន​១ ​សង្កាត់-​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​ជនសង្ស័យ​ឈ្មោះ​ ឃុន លី​ហៀ​ង ​ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​កើតហេតុ ​។​

ប្រភព​ប្រាប់​ថា​ មុន​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ពី​ទិស​ខាងលិច​លុះដល់​ចំណុច​កើតហេតុ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក ​iPhon X​ ពណ៌​ស​ មួយ​គ្រឿង​ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​រួច​បន្ថែម​ល្បែ​ន​បើក​រត់​ ។​

ប្រភព​បន្ត​ថា​ ក្នុង​ហេតុ​ការ​ណ៌​នោះ​នារី​រង​គ្រោះ​បាន​បើក​ម៉ូតូ​ប្រដេញ​ដូច​រឿងកុន​ និង​បាន​ស្រែក​ឆោឡោ​ថា​«ចោរ​ៗៗ​»ទើប​អ្នកស្រុក​ជួយ​ដេញ​តាម​ហើយ​ព័ទ្ធ​ចាប់​បាន​ចំណុច​ផ្លូវលំ​មួយ​ដែល​ពិបាក​បើកបរ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ ​ហើយ​អ្នកស្រុក​បាន​ស្វា​គម​ន៌​ជនសង្ស័យ​ម្នាក់​១ដៃ​១​ជើងជា​កា​ព្រមាន​បន្ទាប់​មក​ក៏​ប្រគល់​ឲ្យ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តយ​ក​ទៅ​សាកសួរ​បន្ត​ ខណៈ​នារី​រង​គ្រោះ​ក៏យក​ទូរស័ព្ទ​ពី​ជនសង្ស័យ​បាន​វិញ​ដែរ​ ។

​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​លោក​វរ​សេនី​យ៌​ឯក ​ធិ​ន​ ស៊ិ​ន​ដេ​ត ​ប្រាប់​កោះសន្តិភាព​ថា​ ក្រោយ​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ​និង​វត្ថុ​តាង(​ម៉ូតូ​ជិះធ្វើ​សកម្មភាព​)​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ ៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ