ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​កើត​អី ឆក់​កូនកាំបិត​ពី​តូប​លក់​ប្រហិត​ចាក់​ក្បាលពោះ​ខ្លួនឯង​ជាប់​ឆ្កឹង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​មិនដឹង​ថា ​មាន​វិ​បត្ត​អ្វី​ឆក់​កូនកាំបិត​ពី​តូប​លក់​ប្រហិត​មួយ​ចាក់​ខ្លួនឯង​រង​របួស​បង្ក​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ ​។ ​ហេតុ​ការ​ណ៌​ខាងលើ​កើតឡើង​នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ក្នុង​ទឹកដី​កាស៊ីណូ​មួយ ​ក្នុងភូមិ​ក្បាលស្ពាន​1​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​មិនដឹង​ថា ​មាន​វិ​បត្ត​អ្វី​ឆក់​កូនកាំបិត​ពី​តូប​លក់​ប្រហិត​មួយ​ចាក់​ខ្លួនឯង​រង​របួស​បង្ក​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ ​។ ​ហេតុ​ការ​ណ៌​ខាងលើ​កើតឡើង​នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ក្នុង​ទឹកដី​កាស៊ីណូ​មួយ ​ក្នុងភូមិ​ក្បាលស្ពាន​1​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​កូនកាំបិត​ដ៏​មុត​ស្រួច​បាន​ដោត​ជាប់​ពោះ​ជន​រង​គ្រោះ​មើលទៅ​ពិតជា​គួរ​ឲ្យ​ខ្លាច​ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​របស់​គ្រួសារ​ចិត្តធម៌​តែង​ជួយ​ដឹក​ជន​រង​គ្រោះ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ទៅ​កាន់​មន្ទីរពេទ្យ ​។ ​យ៉ាងណា​ក៏ដោយ​ជន​រង​គ្រោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ហើយ​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ដែរ​ ។

បើតាម​បុរស​ឈ្មោះ ​សួ ​វណ្ណៈ​ អាយុ​39​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ ​ផាត ​សុ​ខុន ​អាយុ​39​ឆ្នាំ​ ជា​ម្ចាស់​តូប​លក់​ប្រហិត​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ថា ​ពេល​កើតហេតុ​ពួក​គាត់​មិន​បាន​នៅ​កន្លែង​ទេ​គឺ​រវល់​ទៅ​ជញ្ជូន​ឥ​វ៉ា​ន់​តែ​កូនស្រី​គាត់​ប្រាប់​ថា​ ឃើញ​ជន​រង​គ្រោះ​នេះ​ដេក​លើ​ចិញ្ចើម​ផ្លូវ​តាំងពី​ព្រឹក​មកម៉្លេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ