ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈរ​លឺម​លើ​ម​ៗ​នៅ​ផ្លូវ​៦០​ម៉ែត្រ​ដល់​ពេល​ឆែក​ស្រាប់តែ​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗក្រោយ​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​ក្នុង​ខ្លួន នៅ​ចំណុច​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែ​ត ស្ថិត​ក្នុង​ក្រុម​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗក្រោយ​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​ក្នុង​ខ្លួន នៅ​ចំណុច​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែ​ត ស្ថិត​ក្នុង​ក្រុម​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១ និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​មាន​ឈ្មេាះ លី​ហេង ហៅ តុង ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ ។

នាយ​ប៉ុស្តិ៍​ចាក់​អង្រែ​លើបានឱ្យដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួនគឺ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចេញ​ម៉ូតូ​ជិះ​ល្បាត​ពួនស្ទាក់​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ លុះ​ល្បាត​ដល់​ចំណុច​សំណង់​មិន​រៀបរយ​ខាងលើកម្លាំង​នគរបាល​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈរ​តែ​ម្នាក់ឯង​មើលទៅ​គួរ​ឱ្យសង្ស័យក៏សុំ​ធ្វើការ​ឆែកឆេរ​ខ្លួន ស្រាប់តែ​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀនក៏​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​ទៅ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះសមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក ចំនួន​២៤​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​ធំ និង​២៣​កញ្ចប់​តូច ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ រង​ចាំ​កសាង​សំណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

កែសម្រួលដោយ ៖ សំណាង