ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើកឡានដឹកម៉ូតូ២គ្រឿង​ តែឆេះ​ហ្មត់​ផ្អើល​​ទាំងយប់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ឆេះ​ហ្មត់​នៅ​លើ​រថយន្ត ក្រោយផ្ទុះកំប៉ុងហ្គាសដែលដាល់ម៉ូតូនោះ ​ខណៈ​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ​កាលពី​វេលា​ម៉ោង២០និង​៣០​នាទីយប់ថ្ងៃ​ទី​០១ ​វិច្ឆិកា ​ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៥​ផ្លូវ​76A ​ក្នុង​ភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ឆេះ​ហ្មត់​នៅ​លើ​រថយន្ត ក្រោយផ្ទុះកំប៉ុងហ្គាសដែលដាល់ម៉ូតូនោះ ​ខណៈ​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ​កាលពី​វេលា​ម៉ោង២០និង​៣០​នាទីយប់ថ្ងៃ​ទី​០១ ​វិច្ឆិកា ​ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៥​ផ្លូវ​76A ​ក្នុង​ភូមិ​អូរ​អាម ឃំ​ុ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

​ករណី​ឆេះ​ម៉ូតូ​នៅលេ​ី​រថយន្តម៉ាក Tundra ពាក់​ស្លាក លេខ​Texas KBV 9707 ព​ណ៌ត្រេ​អុ​ី ដែល​អ្នក​បើក​ឈ្មេ​ាះ ហ៊ុ​ង​ ខា​យ ភេទ​ប្រុស អាយុ​២០ ឆ្នាំ ជនជាតិចិន​។ ​

​ភ្លាមៗ កម្លាំង​នគរបាល​អគ្គិភ័យ​ស្រុក​កែវ​សីមា និង​កម្លាំង​ប៉ុស្តិ៍​ស្រែ​ខ្ទុ​ម ​សហ​ការ​ជាមួយ​ក្រុម​គណៈ​បញ្ជា ការ​ឯកភាព​ស្រុក​កែវ​សីមា បាន​ពន្លត់​ទាន់​ពេល ។​ ដោយឡែក​ ម្ចាស់​រថយន្ត និង​អ្នក​រួម​ដំណើរ​ចំនួន៤​នាក់ (ស្រី១​) ជា​ជនជាតិចិនទាំងអស់ ពុំ​មាន​រង​របួស​នោះ​ឡើយ​។

ករណីនេះ មានមតិជាច្រើន​បានលើកឡើងជាចម្ងល់ថា ​ហេតុ​អី​បានជា​ជនជាតិ​ចិន​អាច​មាន​សិ​ទ្ធិបើកបរ​រថយន្ត​លើ​ដងផ្លូវ​ស្រុក​ខ្មែរ? ហើយ​ថែម​ទាំង​ពាក់​ស្លាក​លេខ​បរទេស​ទៀត​? ​តើសមត្ថកិច្ច​ជំនាញ​បាន​ដឹងរឿងនេះ​​​ដែរ​ឬ​​​ទេ​?

អត្ថបទសរសេរ ដោយ