ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ភ្លើងប្រហារ​ហ្មត់ ហាង​លក់​សម្ភារ​សំណង់​កណ្តាលក្រុងព្រះសីហនុ​​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​​អគ្គិភ័យ​ឆាបឆេះហាង​លក់​សម្ភារ​សំណង់​មួយកន្លែង​នៅ​ក្រុងព្រះសីហនុ គឺឆេះហាង​អស់​​ទាំងស្រុង​ ប៉ុន្តែ​សំណាងល្អ​ពុំ​​បានរាលដាល​​ដល់​ផ្ទះ​អ្នក​ជិតខាងឡើយ ​​ខណៈមាន​​រថយន្ត​ពន្លត់​​ជា​ច្រើន​គ្រឿង​បានចុះបាញ់ស្កាត់ទាន់ពេល ​។ ហេតុការណ៍ឆេះ គឺកើតឡើង​នៅ​វេលា​ម៉ោង​​២១​យប់​ថ្ងៃ​ទី០១…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​​អគ្គិភ័យ​ឆាបឆេះហាង​លក់​សម្ភារ​សំណង់​មួយកន្លែង​នៅ​ក្រុងព្រះសីហនុ គឺឆេះហាង​អស់​​ទាំងស្រុង​ ប៉ុន្តែ​សំណាងល្អ​ពុំ​​បានរាលដាល​​ដល់​ផ្ទះ​អ្នក​ជិតខាងឡើយ ​​ខណៈមាន​​រថយន្ត​ពន្លត់​​ជា​ច្រើន​គ្រឿង​បានចុះបាញ់ស្កាត់ទាន់ពេល ​។

ហេតុការណ៍ឆេះ គឺកើតឡើង​នៅ​វេលា​ម៉ោង​​២១​យប់​ថ្ងៃ​ទី០១ វិច្ឆិកា​ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ​ក្នុងភូមិ​2 សង្កាត់​លេខ​4 ក្រុង​និង​ខេត្ត​ព្រះ​សី​ហនុ ​បណ្ដាល​ឱ្យ​ទីតាំង​លក់​គ្រឿងសំណង់​មួយ​កន្លែងនេះ ​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​។

យោង​តាម​ព័ត៌មាន​បឋម​ពី​បុគ្គលិក​បំរើ​ការ​ក្នុង​ហាង​លក់​គ្រឿងសំណង់​នេះបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​កើតហេតុ​ពួក​គាត់​មាន​គ្នា​ពីរ​-បី​នាក់​បាន​សម្រាក​នៅ​ជាន់​ទី​មួយ ​កំពុង​លេង​ទូរ​ស័ព្ទ​ ។

ស្រាប់តែ​ដាច់ wifi ទើប​ចុះ​មក​ក្រោម​មើល​ ក៏​ឃើញ​អណ្ដាតភ្លើង​ឆាប់ឆេះ​ នៅ​ផ្នែក​ខាង​មុខ​ហើយ​ក៏​បាន​នាំ​គ្នា​យក​ពន្លត់អគ្គីភ័យ​មក​បាញ់​ប៉ុន្តែ​អណ្ដាតភ្លើង​ពុំ​បាន​ថមថយ​នោះ​ទេ​​ ទើប​ដឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​នោះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង​ ក៏​បាន​មក​ដល់​នៅ​តែ​ជួយ​ពន្លត់​មិន​បាន​រហូត​ហាង​ទាំងមូល​ទៅ​បាន ។

អត្ថបទសរសេរ ដោយ